  | 
| ឆាប៉េងបោះសាច់គោ | 
គ្រឿងផ្សំ៖
- សាច់គោ ( ហាន់ជាបន្ទះស្ដើងល្មម )
 
-  ប៉េងបោះ
 
-  ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង
 
-  ស្លឹកខ្ទឹម
 
-  ខ្ទឹមសចិញ្ច្រាំ
 
វិធីធ្វើ៖
-  ដាក់ប្រេងឆាចូលក្នុងខ្ទះបន្តិចទុកអោយក្ដៅ រួចដាក់ខ្ទឹមបំពងអោយឈ្ងុយ ហើយដាក់
 សាច់គោ ទឹកប្រេងខ្ចង ទឹកត្រី ស្ករស ម្សៅស៊ុប ត្រលប់ចូលគ្នាអោយសព្វ 
រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត ( សាច់ឆាតែមួយត្រលប់ទេ 
ដើម្បីអោយសាច់នៅផុយ ) រួចដួសចេញ 
 
-  ដាក់ប៉េងបោះឆាក្នុងខ្ទះ 
ត្រលប់ចុះត្រលប់ឡើងអោយរៀងទន់បន្តិច ទើបយក់សាច់ដែលឆាហើយចូល 
ច្របល់ចូលគ្នាអោយសព្វ រួចដួសដាក់ចាន បន្ថែមស្លឹកខ្ទឹមពីលើរួចជាការស្រេច ។ 
 
-  បងប្អូនអាចឆាដូចធម្មតាក៌បានដែរ ដោយឆាសាច់ហើយ មិនបាច់ដួសចេញ ហើយដាក់ប៉េងបោះចូលតែម្ដងក៌បាន គ្រាន់តែសាច់ឆ្អិនខ្លាំងបន្តិច ។
 
 - រក្សាសិទ្ធិដោយ៖  មុខម្ហូបប្រចាំគ្រួសារ
 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment