- គ្រឿងផ្សំ៖
 
- បង្គា បកអោយស្អាត
 
-  គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង រមៀត ខ្ទឹមស )
 
-  កាពិ រឺ ប្រហុក ( តាមចំណូលចិត្ត )
 
-  ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
 
-  ខ្ទិះដូង ( ខ្ទិះដើម និង ខ្ទិះចុង )
 
-  ទឹកត្រី ម្សៅស៊ុប ស្ករស និង អំបិល
 
-  គ្រឿងការី 
 
-  សណ្ដែកដី លីងអោយឈ្ងុយ បុកកុំអោយម៉តពេក
 
-  ទឹកដោះគោឆៅ
 
-  ត្រប់វែង ខ្ទឹមបារាំង ដំឡូងបារាំង
 
វិធីធ្វើ៖
-  ដាក់ខ្ទិះដើមចូលក្នុងឆ្នាំង ទុកអោយឡើងប្រេងបន្តិច ដាក់ម្ទេសក្រហម ប្រហុក រឺ
 កាពិ កូរអោយរៀងក្រហម ដាក់គ្រឿងបុកចូល កូរអោយសព្វឡើងឈ្ងុយ ហើយដាក់សណ្ដែកដី 
និង គ្រឿងការីចូល ( បើសិនជាស្ងួត ដាក់បន្ថែមខ្ទិះចុងចូលបន្តិច ) 
 
-  ដាក់បង្គា ស្ករស អំបិល ទឹកត្រី និងម្សៅស៊ុប កូរចូលគ្នាអោយសព្វ 
ទើបដាក់ខ្ទិះចុងចូល ទុកអោយពុះ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត 
ដាក់ត្រប់វែង ខ្ទឹមបារាំង និងដំឡូងបារាំងចូល ទុកអោយឆ្អិនបន្លែ 
ហើយចាក់ទឹកដោះគោឆៅចូល ទុកអោយពុះម្ដងទៀត រួចជាការស្រេច ។ជាធម្មតា បើយើងស្លររបៀបគ្រួសារតូច យើងអាចដាក់បង្គា ..តែបើស្លរជារបៀបគ្រួសារធំ
 និង ពិធីផ្សេងៗគេប្រើ សាច់មាន់ រឺ សាច់ជ្រូកលាយគ្នា 
ហើយដាក់បន្លែមានច្រើនជាងនេះ ដូចជាថែម សណ្ដែកគួរ ត្រប់ពុតញង ជាដើម .....។ល។
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment