ក្ដាមឆាម្រេចខ្ចី
- គ្រឿងផ្សំ៖
- ក្ដាមថ្ម
- ម្រេចខ្ចី ខ្ទឹមបារាំង
- ដើមខ្ទឹម ស្លឹកខ្ទឹម
- ខ្ទឹមសចិញ្ច្រាំ ស្លឹកជីវាន់ស៊ុយ
- អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកសីុអីុវ និង ម្សៅឆា
- ក្ដាមបកសម្បកចេញ លាងទឹកអោយស្អាត កាត់ជាដុំតូចៗល្មម ដង្កៀបក្ដាមដំអោយទក់បន្តិច
- ខ្ទឹមបារាំងពុះជាបណ្ដោយ បកជាស្រទាប់តូចល្មម ដើមខ្ទឹមកាត់ប្រហែលពីរថ្នាំងដៃ ពុះជាពីរ ចំណែកស្លឹកកាត់ប្រវែងគ្នា
- យកម្សៅឆាបន្តិច លាយជាមួយទឹក កូរអោយសព្វ រួចទុកមួយអន្លើរ
- ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ ដាក់ខ្ទឹមសបំពងអោយឈ្ងុយ រួចដាក់ក្ដាម ម្រេចខ្ចី ទឹកត្រី ទឹកសីុអីុវ ស្ករស ម្សៅស៊ុប ឆាត្រលប់ចុះត្រលប់ឡើង អោយចូលជាតិ ( អាចបន្ថែមទឹកបន្តិចបើសិនស្ងួតពេក )
- មើលល្មមតែជិតឆ្អិន ទើបដាក់ខ្ទឹមបារាំងឆាចូលគ្នា ហើយដាក់ម្សៅឆា ( ដែលលាយទុក ) ចូល ដាក់ដើមខ្ទឹម ត្រលប់ចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មម តាមការនិយមចូលចិត្ត សឹមដាក់ស្លឹកខ្ទឹម រួចដួសដាក់ចាន និងលំអដោយការដាក់ស្លឹកជីវ៉ាន់ស៊ុយពី់លើ រួចជាការស្រេច ។
រក្សាសិទ្ធិដោយ៖ មុខម្ហូបប្រចាំគ្រួសារ
Post a Comment