- គ្រឿងផ្សំ៖ 
 
- ត្រីរ៉ស់ ( ធ្វើអោយស្អាត យកស្រកាចេញ ) 
 
-  គ្រឿងបុក ( ស្លឹកគ្រៃ រំដេង ខ្ជាយ ខ្ទឹមស រមៀត ) 
 
-  ខ្ទិះដូង ( ខ្ទិះដើម និង ខ្ទិះចុង ) 
 
-  ទឹកត្រី អំបិល ស្ករស ប៊ីចេង
 
- ប្រហុក ( ចិញ្ច្រាំអោយម៉ត់ )
 
- ស្លឹកខ្ទឹម ( ហាន់ខ្លីៗ )
 
វិធីធ្វើ៖
- យកត្រីទៅស្ងោក្នុងទឹកដាំពុះអោយឆ្អិន រួចស្រង់ចេញ ហើយបេះយកតែសាច់ត្រីចេញកុំអោយដោយឆ្អឹង
 
- យកត្រីដែលបេះរួច មកបុកជាមួយគ្រឿង ( កុំអោយម៉ត់ពេក ) រួចទុកមួយអន្លើរ
 
- យកទឹកដែលស្ងោជាមួយត្រីដែលនៅសល់នោះ មកដាក់ខ្ទិះចុងចូល រួចដាំអោយពុុះទើបជ្រុមប្រហុកចូល ហើយទុកអោយពុះម្ដងទៀត
 
- បន្ទាប់មកដាក់ត្រីដែលយើងបុកជាមួយគ្រឿង និងខ្ទិះដូង ( ដើម ) ចូល រួចកូរអោយសព្វ ទើបបន្ថែម ទឹកត្រី អំបិល ស្ករស ប៊ីចេង រួចភ្លក់មើលអោយល្មម តាមចំណង់ចំណូលចិត្ត ទុកអោយពុះនិងឆ្អិនចូលជាតិគ្នាហើយ រួចដាក់ស្លឹកខ្ទឹមចូល រួចជាការស្រេច ។
 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment