- គ្រឿងផ្សំ៖
 
-  សាច់ជ្រូកចិញ្ច្រាំ 
 
-  មីសួ យកទៅត្រាំទឹកអោយទន់ ( កាត់ខ្លីៗល្មម )
 
-  បង្គាក្រៀម 
 
-  ខ្ទឹមសចិញ្ច្រាំ ប្រេងឆា
 
-  ននោង 
 
- ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង
 
- ស្លឹកខ្ទឹម
 
វិធីធ្វើ៖
- ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ ដាក់ខ្ទឹមសចិញ្ច្រាំ បំពងអោយឈ្ងុយ រួចដាក់សាច់ជ្រូក បង្គាក្រៀម ទឹកត្រី ទឹកប្រេងខ្ចង ស្ករស ម្សៅស៊ុប ឆាត្រលប់ចុះត្រលប់ឡើង អោយចូលជាតិ ទុកអោយរៀងឆ្អិនសាច់បន្តិច
 
- ដាក់ននោងចូល រួចទុកអោយននោងឆ្អិនល្អហើយ ទើបដាក់មីសួរចូល ច្របល់ចូលគ្នាអោយសព្វ ( ដាក់ទឹកបន្តិច បើសិនស្ងួត ដើម្បីអោយមីសួរទន់ ) រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត រួបបន្ថែមស្លឹកខ្ទឹមចូលរួចជាការស្រេច ។
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment