ឆាក្តៅសាច់មាន់
គ្រឿងផ្សំ៖
- សាច់មាន់ ៣០០ក្រាម
- គល់ស្លឹកគ្រៃ ១ដើម
- ស្លឹកក្រូចសើច ៣សន្លឹក
- ម្ទេសដៃនាង ៣ផ្លែ
- គល់ខ្ទឹម ៣ដើម
- ខ្ទឹមសរ ២កំពឹស
- ជីម្រះព្រៅ ១ដើម
- ទឹកប៉ាវហ៊ឺ ១/២ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបមាន់ ១/២ស្លាបព្រាកាហ្វេ
- ស្កសរ ១/២ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ១ស្លាបព្រាបាយ
- យកមាន់ពន្លះយកឆ្អឹងចេញ កាត់ជាដុំៗប៉ុនមេដៃប្រលាក់គ្រឿង ម្សៅស៊ុបយកទៅបំពងខ្លាញ់ ស្រពាប់បន្តិច។
- គល់ស្លឹកគ្រៃ ម្ទេសដៃនាងហាន់បញ្ឆិត ស្លឹកក្រូចសើចហាន់ឲ្យល្អិត ដើមខ្ទឹមកាត់កង់ៗ ជីម្រះព្រៅ បេះយកតែស្លឹក។
- យកខ្ទះចាក់ខ្លាញ់ឲ្យក្តៅ ដាក់បំពងខ្ទឹមឲ្យឈ្ងុយ ឆាគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេសទើបចាក់ សាច់មាន់ចូលបង់គ្រឿង ស្កសរ ទឹកត្រី ប្រេងខ្យងឆាត្រលប់ចុះត្រលប់ឡើងឲ្យស្ងួតទើបដាក់ ជីម្រះព្រៅ គល់ខ្ទឹមចូលជាការស្រេច។
- យកចានរាងពងក្រពើ រៀបសាលាដដាក់ពីក្រោម ត្រសក់ជុំវិញដាក់សាច់មាន់ឆាចំកណ្តាលលំអរ ដោយផ្កាម្ទេស។
Post a Comment