ក្តាមសមុទ្រ ឆាគ្រឿង
សម្រាប់ឱកាសនេះ យើងខ្ញុំ 
សូមធ្វើការណែនាំនូវមុខម្ហូបមួយមុខទៀត ដែលមានឈ្មោះថា 
ក្តាមសមុទ្រ ឆាគ្រឿង មកចែកជូនបងៗស្ត្រីមេផ្ទះគ្រប់រូប 
ឲ្យបានដឹងពីរៀបធ្វើ ដើម្បីទទួលបានរសជាតិឈ្ងុយឆ្ងាញ់។
គ្រឿងផ្សំ៖
គ្រឿងផ្សំ៖
- ក្តាម ២ បកកាត់ជាដុំៗដាក់ត្រាំទឹក ជើងកាត់ខាងចុងចេញបន្តិចរួចដំបន្តិចដែរមុនដាក់ត្រាំទឹក
 - គ្រឿង ២ស្លាបព្រាបាយ (គ្រឿងបុកហើយ)
 - ស្លឹកខ្ទឹម ៣ គល់កាត់ ២ ថ្នាំងដៃ
 - ម្ទេស ១ ស្លាបព្រាបាយ (ម្ទេសឆា)
 - ស្ករស ១ ស្លាបព្រាបាយ
 - អំបិល កន្លះស្លាបព្រាកាហ្វេ
 - ខ្ទឹមស ៤ កំពឹសចិញ្ច្រាំឲ្យម៉ត់
 - ប្រេងឆា ៣ ស្លាបព្រាបាយ
 
- វិធីធ្វើ៖
 
- ជាដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមស និងគ្រឿងចូល ហើយរំលីញបន្តិចសិនទើបដាក់ម្ទេសរំលីញជាមួយគ្នាដែររូចហើយបន្ថែម ស្ករស និងអំបិលរំលីញរហូតទាល់តែគ្រឿងឡើងក្រហម។
 - ស្រង់ក្តាមដែលអ្នកបានត្រាំយកមកដាក់ក្នុងគ្រឿងដែលបានរំលីង រួចហើយឆាបញ្ចូលគ្នា រងាស់ប្រហែលជា ១០-១៥ នាទីទើបដាក់ស្លឹកខ្ទឹមចូល គ្របបន្តិចទៀតល្មមតែស្លឹកខ្ទឹមទ្រោមជាការស្រេច។
 - ទឹកគ្រឿងដែលត្រូវជ្រលក់ជាមួយក្តាម ខ្ទឹមស និងម្ទេស បុកឲ្យម៉ត់ រួចបន្ថែម ស្ករស, ក្រូចឆ្មា និងទឹកត្រី រសជាតិផ្សំទៅតាមចំណូលចិត្ត៕
 

Post a Comment