ឆាលៀស
លៀសគឺជាសត្វឥតឈាមមួយប្រភេទ 
ដែលគេតែងតែយកទៅធ្វើជាម្ហូបដូចជា ស្ងោរ, ឆា... 
ជាពិសេសនោះគឺលៀសហាលតែម្តង។ ថ្ងៃនេះផងដែរ យើងខ្ញុំ 
សូមធ្វើការបង្ហាញពីវិធី ឆាលៀស មកចែកជូនប្រិយមិត្ត 
ដូចខាងក្រោម៖
- គ្រឿងផ្សំ៖
 
- លៀស ២ កំប៉ុង ត្រាំទឹកឲ្យបាន ១ យប់ ដុសលាងឲ្យស្អាត
 - ប្រេងខ្យង ១ ស្លាបព្រាបាយ
 - ស្ករស ១ ស្លាបព្រាកាហ្វេ
 - អំបិល ១ ចុងស្លាបព្រាកាហ្វេ
 - ម្រេច ១ ស្លាបព្រាកាហ្វេ
 - ខ្ទឹមបំពង ១ ស្លាបព្រាបាយ
 - ខ្ញី ១៥០ ក្រាម ចិតជាសសៃវែងៗ កុំឲ្យតូចពេក
 
- វិធីធ្វើ៖
 
- ជាការចាប់ផ្តើមអ្នកត្រូវយកឆ្នាំងខ្ទះដាក់ប្រេងឆាឲ្យក្តៅ បន្ទាប់មកដាក់ខ្ញីចូលឆាត្រឡប់ទៅត្រឡប់មកបន្តិចសិនទើបដាក់ ខ្ទឹមបំពង រួចហើយឆាបន្តទៀតទើបដាក់គ្រឿងថែម។
 - គ្រឿងដែលត្រូវដាក់បន្ថែមមាន ម្រេច, អំបិល, ស្ករស និងប្រេងខ្យង រួចហើយឆាគ្រឿងបញ្ចូលគ្នាឲ្យឈ្ងុយ សុំដាក់លៀសចូលតាមក្រោយដើម្បីឆាបញ្ចូលជាមួយគ្នាតែម្តង បន្ទាប់មកត្រូវគ្របទុកប្រហែល ៥ នាទី ទើបលៀសឆ្អិនល្អ។
 - ទឹកជ្រលក់ មានគ្រឿងផ្សំដូចជា ម្រេច ១ ស្លាបព្រាកាហ្វេ ខ្ទឹមស ចិញ្ច្រាំ ២ កំពឹស ក្រូចឆ្មា ១ ចំហៀងផ្លែ ស្ករស ជិត ១ ស្លាបព្រាបាយ ទឹកត្រី ២ ស្លាបព្រាបាយ កូរបញ្ចូលគ្នាជាការស្រេច៕
 

Post a Comment