សាច់គោអាំងខ្ទឹមក្រហមគ្រាប់ផ្កាឈូករ័ត្ន
នៅក្នុងប្រទេសវៀតណាម សាច់គោត្រូវបានគេដោតចង្កាក់ៗ អាំងលើរងើកភ្លើង។
ម្ហូបបែបនេះមានច្រើនប្រភេទណាស់ដែលជាម្ហូបសម្រាប់សែនក្នុងពិធីផ្សេងៗ។
គ្រឿងផ្សំ៖
គ្រឿងផ្សំ៖
- គ្រាប់ឈូករ័ត្ន ១ ស្លាបព្រាបាយ
- សាច់គោ ៤៥០ ក្រាម
- ខ្ទឹមស ១ ខ្លែប ហាន់ជាស្រេច
- ខ្ទឹមក្រហម ៤ ផ្លែ ហាន់រួច
- ទឹកត្រី ១ ស្លាបព្រាបាយ
- ក្រែមដូង ២ ស្លាបព្រាបាយ
- ម្សៅការី ១/២ ស្លាបព្រាកាហ្វេ
- ស្ករកន្លះស្លាបព្រាកាហ្វេ
- អំបិលកន្លះស្លាបព្រាកាហ្វេ
- ម្រេចស្រស់ - ទឹកត្រីបុក
- ម្ទេសគ្រៀម ៣ ផ្លែ ហាន់ស្តើងៗ
- ខ្ទឹមស ១ ខ្លែបហាន់រួច
- ស្ករ ១ ស្លាបព្រាបាយ
- ទឹកក្តៅ ១/៤ ពែង
- ទឹកក្រូចឆ្មា ២ ផ្លែ
- ទឹកត្រី ៤ ស្លាបព្រាបាយស្លាបព្រាបាយ
- វិធីធ្វើ៖
- ត្រូវការចង្កាក់ទាំងអស់ ៨ ដើម យកទៅត្រាំទឹកត្រជាក់យ៉ាងតិច៣០នាទីដើម្បីកុំឲ្យឆេះនៅពេលដែល អាំង ។ យកគ្រាប់ល្ងទៅឆារយៈពេលប្រហែល ១ នាទី ដើម្បីឱ្យខ្លោចតិចៗ ។ រួចឆាគ្រាប់ផ្កាឈូករ័ត្នរហូតដល់ធុំក្លិនឈ្ងុយ ។ ច្របល់សាច់គោ ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី ក្រែមដូង ម្សៅការី ស្ករ អំបិល ម្រេច និងគ្រាប់ល្ង គ្រាប់ផ្កាឈូករ័ត្ន បញ្ចូលគ្នា ។ ហើយក៏អាចថែមម្រេចចូលបន្តិចដើម្បីឱ្យមានរសជាតិកាន់តែឆ្ងាញ់ ។ គ្របឱ្យជិតហើយរក្សាទុកក្នុងទូរទឹកកករយៈពេលពី ២០ ទៅ ៣០ នាទី ។
- ការធ្វើទឹកត្រីបុក ត្រូវប្រើត្បាល់បុកគ្រឿងដើម្បីបុកម្ទេស ខ្ទឹមស និងស្ករ ឱ្យម៉ត់ ។ ដាក់ចូលចានគោមមួយ រួចចាក់ទឹកក្តៅចូល ច្របាច់ក្រូចឆ្មានិងចាក់ទឹកត្រី។ បន្ទាប់មក យកស្លាបព្រាកូរឱ្យរលាយស្ករ ជាការស្រេច ។
- យកសាច់គោដាក់លើចង្ក្រានអាំងសាច់ឱ្យក្តៅ ហាន់សាច់ជា ១៦ ដុំ រួចលុញសាច់គោនឹងបាតដៃឱ្យបានទំហំប្រហែល ៤cm។ ដោតសាច់គោម្តងពីរដុំៗក្នុងចង្កាក់នីមួយៗ ។ បន្ទាប់មកយកទៅអាំងត្រលប់ទាំងសងខាងរយៈពេល៣នាទី មិនត្រូវឱ្យសាច់គោឆ្អិនពេកទេ ។ ហើយប្រញាប់រោយម្ទេសចូលទឹកត្រីបុក ( ដែលមានរសជាតិហិល ប្រៃ និងជូរ ) ជាការស្រេច ។
Post a Comment