Header Ads

សម្លរ​ម្ជូរ​ខ្ជិល

គ្រឿងផ្សំ៖
  • ត្រីឆ្តោ ឬ ត្រីប្រា ឬ ត្រីរ៉ស់
  • ត្រកួន ហាន់រាងវែងៗ ២-៣ ថ្នាំងដៃ
  • គល់ស្លឹកគ្រៃ (កាត់ជាពីរកំណាត់ហើយដំឲ្យទួក)
  • ស្លឹកក្រូចសើច
  • រំដេង (ហាន់ជាបន្ទះស្តើងៗ)
  • ម្អម
  • ប្រហុក (ចិញ្ច្រាំ)
  • ប៊ីចេង, អំបិល, ស្ករស, អំពិល
វិធីធ្វើ៖
  1. ដំបូងអ្នកត្រូវដាក់ត្រកួន រួចដាក់ គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច, រំដេង និងត្រី បន្ទាប់មកដាក់ប្រហុក, ប៊ីចេង, អំបិល, ស្ករ ចូល​ទៅ​ក្នុង​ឆ្នាំងឲ្យ​គ្រប់​គ្រឿង​តែ​ម្តង។
  2. បន្ទាប់មកទៀត ដាក់ទឹកឲ្យល្មមនឹងបន្លែ ហើយរំងាស់វាប្រហែល ១ រំពុះ ជាចុងក្រោយដាក់អំពិល និងភ្លក់មើលតាមការចង់បាន៕


1 comment:

  1. អរគុណសម្រាប់ការផុសចំណេះដឹងនេះ!

    ReplyDelete

Powered by Blogger.