បាយឆាកាពិ
- គ្រឿងផ្សំ៖
 
- បង្គាក្រៀម
 - ពងទា
 - សាច់ជ្រូក ហាន់ជាបន្ទះស្ដើង ៗ
 - បាយ ( កុំជ្រាយ )
 - ការ៉ុត សណ្ដែកគួរ ( ហាន់តូចៗ )
 - ខ្ទឹមក្រហម ហ៊ាន់ស្ដើងៗ
 - ខ្ទឹមសចិញ្រ្ចាំ
 - ខ្លាញ់ ស្ករស ម្សៅស៊ុប និង ទឹកសីុអីុវខាប់
 - ស្វាយឈូសជាចំរៀកតូច ៗ
 
- ដាក់ខ្ទះទុកអោយក្ដៅ ហើយចាក់ខ្លាញ់ចូល ដាក់ខ្ទឹមស បំពងអោយឈ្ងុយ ដាក់កាពិចូល បន្ថែមទឹកចូលបន្តិច ដាក់ការ៉ុត សណ្ដែកគួរ ដែលហាន់រួចចូល បន្ទាប់មកចាក់បាយឆាចូល កូរចូលគ្នាអោយសព្វ រួចដួសទុកមួយអន្លើរ ។
 - ពងទាចៀនរួច កាត់ជាសសៃ
 - ដាក់ខ្ទះទុកអោយក្ដៅ ដាក់ខ្ទឹមក្រហមចូល ឆាមួយសន្ទុះ បន្ទាប់មកដាក់សាច់ជ្រូកចូល ដាក់ម្សៅស៊ុប ស្ករស អំបិល និង ទឹកសីុអីុវខាប់ ភ្លក់មើលតាមការចូលចិត្ត ហើយរួចជាការស្រេច ។
 
ដាក់បាយដែលឆារួចចូលក្នុងកូនចាន ហើយយកមកផ្កាប់ ដាក់ចានដែលត្រូវញាំុ អោយឃើញមូលស្អាត ហើយរៀបបង្គាក្រៀមដាក់ ពងទាចៀនរួច រៀបសាច់ជ្រូកដែលឆាហើយ និង ស្វាយ អោយមានរបៀប រួចជាការស្រេច ។ សូមទទួលទាន អោយឆ្ងាញ់ណា ...
រក្សាសិទ្ធិដោយ៖ មុខម្ហូបប្រចាំគ្រួសារ

Post a Comment