- គ្រឿងផ្សំ៖
 
-  សាច់មាន់ ហាន់ជាដុំតូចៗល្មម
 
-  ប្រហុកចិញ្រ្ចាំ
 
-  គល់ស្លឹកគ្រៃ ហាន់ស្ដើងៗជាបន្ទះ
 
-  ស្លឹកក្រូចសើច រំដេង ខ្ទឹមស ខ្ទឹមក្រហម និង ម្ទេសស្រស់ ( ហាន់ជាបន្ទះ )
 
-  ប្រេងឆា ស្ករត្នោត ទឹកត្រី ម្សៅស៊ុប និង ទឹកប្រេងខ្ចង
 
-  ស្លឹកម្រះព្រៅ
 
- វិធីធ្វើ៖ 
 
-  សាច់មាន់យកទៅ បំពងអោយឆ្អិន រួចដួសទុកមួយអន្លើរ
 
-  គល់ស្លឹកគ្រៃ យកទៅបំពងអោយរៀងក្រៀមបន្តិច រួចដួសទុកមួយអន្លើរ ។
 
-  ស្លឹកក្រូចសើច រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស យកមកបំពង អោយឈ្ងុយ រួចហើយដួសទុកមួយអន្លើរ ។
 
- 
 ដាក់ខ្ទះទុកអោយក្ដៅ ចាក់ប្រេងឆាចូល 
បន្ទាប់មកយកសាច់មាន់ដែលបំពងហើយដាក់ចូល រួចដាក់ប្រហុក ស្ករត្នោត ម្សៅស៊ុប 
ទឹកត្រី ទឹកប្រេងខ្ចង និង ទឹកបន្តិច កូរអោយចូលជាតិ រួចហើយភ្លក់មើលអោយល្មម (
 រស់ជាតិ ប្រៃ ផ្អែម ) ទុកមួយសន្ទុះ អោយរាងដាច់ទឹកបន្តិច 
ហើយយកគ្រឿងដែលយើងបំពងទុកទាំងអស់ មកដាក់ហើយកូរអោយសព្វ ឡើងឈ្ងុយហើយ 
ដាក់ស្លឹកម្រះព្រៅចូល រួចជាការស្រេច ។
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment