Header Ads

បាយឆា កាពិ

បាយ​ឆា ​គឺ​ជា​អាហារម្យ៉ាង ដែល​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ ហើយ​ឆាប់​បាន​ញ៉ាំទៀត ព្រោះ​វា​ពុំ​មាន​គ្រឿង​ដែលមាន​ភាព​រញ៉េរញ៉ៃច្រើន​នោះទេ។ ថ្ងៃនេះ​ដែល​យើ​ង​សូម​ណែ​នាំ​អាហារ​ថ្មី​មួយ​មុខ​ទៀតដែល​មាន​ឈ្មោះ​ថា បាយ​ឆា​កាពិ។ 

គ្រឿងផ្សំ៖
  • បង្គារក្រៀម
  • ពងទា ១ គ្រាប់
  • អង្ករ ២០០ ក្រាម
  • ខ្ទឹមក្រហម ២ ឬ ៣​ កម្ពឹស
  • ខ្ទឹមសរ ២ ឬ ៣ កម្ពឹស
  • សាច់ជ្រូក ១០០ ក្រាម
  • កាពិ​ ១ ស្លាបព្រាបាយ
  • ខ្លាញ់ ១ ស្លាបព្រាបាយ
  • ស្ករស ១ ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ិវខាប់ ១ ស្លាបព្រាបាយ
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
 វិធីធ្វើ៖
  1. លាងអង្ករឲ្យស្អាតដាក់ដាំឲ្យមស្រួយតែកុំឲ្យស្រួយពេក។
  2. បង្គារក្រៀម បំពងអោយស្រួយចៀនពងទារួចកាត់ជាសរសៃ។
  3. ខ្ទឹមក្រហមហាន់ស្ដើងៗសាច់ជ្រូកលាងឲ្យស្អាតហាន់ជាបន្ទះស្តើងៗ
  4. ចិញ្ច្រាំខ្ទឹមដាក់ខ្ទះអោយក្ដៅចាក់ខ្លាញ់ចូល និងខ្ទឹមសរចញ្ចាំ ចូលឆាអោយឈ្ងុយដាក់កាពិ​ចូល​ដាក់​ទឹក​ថែម​ន្តិច បន្ទាប់​មក​ចាក់​បាយ​ចូល​ឆា​ឲ្យ​សព្វ​ជា​មួយ​កា​ពិ​ដួស​ដាក់​មួយ​អន្លើរ។
  5. ចាក់ខ្លាញ់ចូលក្នុងខ្ទះដាំឲ្យក្តៅដាក់ខ្ទឹមក្រហមចូលឆាមួយសន្ទុះចាក់សាច់ជ្រូកចូលបន្ថែម ​ស្ករស ទឹកស៊ីអ៊ិវខាប់ និង ប៊ីចេង ភ្លក់រស់ជាតិតាមចូលចិត្ត៕
 

No comments

Powered by Blogger.