- គ្រឿងផ្សំ៖
 
-  សណ្ដែកគួរ កាត់ប្រហែល 2 ថ្នាំដៃ 
 
-  ខ្ទឹមក្រហម ខ្ទឹមស 
 
-  ប៉េងប៉ោះ កាត់ជាដុំៗល្មម
 
-  បង្គាក្រៀម សណ្ដែកដីលីង
 
-  ស្ករស អំបិល ម្សៅស៊ុប និងក្រូចឆ្មា 
 
-  ម្ទេស
 
 វិធីធ្វើ៖
-  ដាក់ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកចូលគ្នាអោយរៀងម៉ត់បន្តិច ដាក់បង្គាក្រៀម 
ស្ករស អំបិល ម្សៅស៊ុប និង ទឹកក្រូចឆ្មា រួចបន្តបុកអោយចូលជាតិ ( 
អោយរៀងម៉ត់បន្តិច )
 
-  ដាក់សណ្ដែកគួរ សណ្ដែកដី បុកតិចៗល្មមកុំអោយម៉ត់ពេក
 ទើបដាក់ប៉េងបោះ បុកបន្តអោយសព្វចូលជាតិគ្នា ( កុំអោយបែកខ្លាំងពេក សណ្ដែកគួរ
 ) ហើយភ្លក់មើលអោយល្មម តាមការចូលចិត្តរួចជាការស្រេច ។ ខ្ទឹមក្រហម ខ្ទឹមស 
និង ម្ទេស បងប្អូនអាចយកទៅរំលីងអោយឈ្ងុយជាមុនសិន ទើបយកមកបុកក៌បានដែរ ...
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment