- គ្រឿងផ្សំ៖
 
-  បង្គា
 
-  ក្រូចឆ្មា ( ហាន់ជា4ជ្រុងតូចៗ )
 
-  សណ្ដែកដីលីង 
 
-  គល់ស្លឹកគ្រៃហាន់
 
-  ខ្ទឹមក្រហម ហាន់ស្ដើងៗល្មម
 
-  ស្លឹកក្រូចសើច ហាន់ជាសសៃល្អិត
 
-  ទឹកត្រី ម្សៅស៊ុប ស្ករស និង ទឹកក្រូចឆ្មា
 
-  ប្រេងឆា 
 
-  ម្ទេសហាន់
 
 វិធីធ្វើ៖
-  បង្គាលាងអោយស្អាត រួចហើយវះតាមបណ្ដោយខ្នង ទុកអោយស្រក់ទឹកអស់ 
ហើយដាក់ចៀនក្នុងប្រេងឆា រហូតទាល់តែឆ្អិនឡើងពណ៌ក្រហមព្រឿងៗ សឹមស្រង់ដាក់ចាន ។
 
- 
 លាយផ្សំទឹកត្រី ម្សៅស៊ុប និង ស្ករស បញ្ចូលគ្នាអោយសព្វ 
ហើយដាក់លើភ្លើងអោយពុះ សឹមលើកចុះវិញទុកអោយត្រជាក់បន្តិច ថែមគល់ស្លឹកគ្រៃហាន់
 ខ្ទឹមក្រហម ខ្ទឹមស ក្រូចឆ្មា ទឹកក្រូចឆ្មា និងស្លឹកក្រូចសើចច្របល់ចូលគ្នាអោយសព្វ
 ភ្លក់មើលអោយល្មម ( រស់ជាតិ ជូរ អែម ) រួចហើយស្រោចពីលើបង្គាចៀន 
ព្រមទាំងរោយសណ្ដែកដី និងម្ទេសហាន់ពីលើជាការស្រេច ។
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment