- គ្រឿងផ្សំ៖ 
 
-  សាច់គោ ( សាច់ស្រួយ )
 
-  គ្រឿងបុក ( គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស និង សណ្ដែកដីលីង ) បុកចូលគ្នា ។
 
-  ម្ទេសប្លោក
 
-  ប្រេងឆា អំបិល ស្ករស ម្សៅស៊ុប និង ទឹកត្រី
 
- វិធីធ្វើ៖
 
-  ចាក់ប្រងឆាបន្តិចចូលក្នុងខ្ទះ ទុកអោយក្ដៅ ចាក់គ្រឿងដែលបុកហើយចូល លីងគ្រឿងអោយឈ្ងុយ 
 
- 
 ដាក់សាច់គោចូល ( សាច់ស្រួយជាសាច់ផុយ មិនបាច់រំងាស់ទេ ) និង ម្ទេសប្លោក 
ហើយឆាត្រលប់ចូលគ្នា ដាក់ទឹកត្រី អំបិល ម្សៅស៊ុប ស្ករស ភ្លក់មើលអោយល្មម ( 
តាមការនិយមចូលចិត្ត ) ទុកលើភ្លើងមើលតែឆ្អិនម្ទេសប្លោកហើយ 
ដួសដាក់ចានជាការស្រេច ។
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment