ភ្លៅមាន់បំពង
គ្រឿងផ្សំ៖
- ភ្លៅមាន់ ១ គីឡូក្រាម
 - ម្សៅបំពង មួយកូនចាន
 - អំបិល ២ ស្លាបព្រាកាហ្វេ
 - ទឹកត្រជាក់ មួយកូនពែង
 - ប្រេងរុក្ខជាតិ ៧០០ ក្រាម
 - ខ្ទឹមជញ្ជ្រោំ ៣ ឬ ៤ កម្ពឹស
 - ប៊ីចេង ១ ស្លាបព្រាកាហ្វេ
 - ស្កសរ ១ ស្លាបព្រាកាហ្វេ
 - ត្រសក់ ១ ផ្លែ
 - ប៉េងប៉ោះ ១ ផ្លែ
 - សាឡាដ មួយគុម្ព
 
- យកម្សៅបំពងមកលាយជាមួយទឹកត្រជាក់ កុំឲ្យរាវពេក សូមត្រឹមខាប់ៗ បានដាក់អំបិលមួយស្លាបព្រាកាហ្វេ(កុំឲ្យដឹងជាតិប្រៃ)
 - លាងភ្លៅមាន់ឲ្យស្អាតទុកឲ្យស្រកទឹក។ បន្ទាប់មកយកភ្លៅមាន់មកប្រលាក់នឹងម្សៅឲ្យសព្វ
 - ដាក់ខ្លាញ់ដាំឲ្យក្ដៅ បន្ទាប់មកយកភ្លៅមាន់ដែលបានប្រលាក់ម្សៅទុកនោះ មកបង់ពេលដែលខ្លាញ់ក្តៅចាំរហូតដល់ម្សៅក្រៀមល្អជាកាស្រេច។ លាងត្រសក់ប៉េងប៉ោះសាឡាដឲ្យស្អាត បន្ទាប់មកជិតត្រសក់ និងប៉េងប៉ោះជាបន្ទះស្ដើងៗសម្រាប់ដាក់ចាន។ ក្រាលសាឡាដពីលើចាន បន្ទាប់មកដាក់ភ្លៅម៉ាន់បំពង និងទឹកច្រលក់លើចានជាការស្រេច៕
 
ចាក់ទឹកត្រីកោះកុងចូលក្នុងកូនចានតូចមួយដាក់អំបិលស្លាប ព្រាកាហ្វេ, ខ្ទឹមចិញ្រ្ចំា, ប៊ីចេង,ស្ករសរបន្តិចកូរចូលគ្នាជាការស្រេច។

Post a Comment