ស្ងោរជ្រក់មាន់ស្រែ
- គ្រាន់តែ ឮថាមាន់ស្រែអ្នកណាៗ ក៏ស្រសក់ទឹកមាត់ដែរ ព្រោះមាន់ដែលចិញ្ចឹមតាមបែបធម្មជាតិគ្មានជាតិគីមីដែលធ្វើឲ្យ ប៉ះពាល់ដល់សុខភាព ហើយមានរស់ជាតិឆ្ងាញ់ថែមទៀត។ ដូច្នេះថ្ងៃនេះយើងខ្ញុំ សូមធ្វើបង្ហាញពីរបៀប ស្ងោរជ្រក់មាន់ស្រែ។
 - គ្រឿងផ្សំ៖
 
- មាន់ស្រែ ១ ក្បាលធ្វើឲ្យស្អាតទុកទាំងមូល
 - ទឹកត្រី ១ ស្លាបព្រាកាហ្វេ
 - អំបិល ១ ស្លាបព្រាកាហ្វេ
 - ស្ករសរ ១ ស្លាបព្រាកាហ្វេ
 - អង្ករ ១ ស្លាបព្រាបាយ
 - ស្លឹកក្រូចសើច ៣-៥ សន្លឹក
 - រំដេង ៤-៥ ចំណិត
 - ខ្ទឹមស ២ កំពឹសដំឲ្យបែក
 - គល់ស្លឹកគ្រៃ ២ គល់ដំដាក់
 - ក្រូចឆ្មា ២ ផ្លែ
 - ស្លឹកខ្ទឹម ២ដើម ហាន់តូចៗដាក់តាមចំណូលចិត្ត
 - ជីនាងវង ហាន់តូចៗដាក់តាមចំណូលចិត្ត
 
- ជាការចាប់ផ្តើមត្រូវដាក់ឆ្នាំងដាំទឹក បន្ទាប់មកដាក់អង្ករ ខ្ទឹមស ស្លឹកក្រូច រំដេង គល់ស្លឹកគ្រៃ ចូលមុនឲ្យហើយមិនបាច់ចាំដល់ពេលពុះទេ។
 - ពេលដែលទឹកពុះហើយ ទើបបន្ថែមទឹកត្រី អំបិល ស្ករស និងដាក់មាន់ចូល គ្របទុករហូតទាល់តែឆ្អិន។
 - ពេលមាន់ឆ្អិនត្រូវស្រង់ចេញមកបេះជាដុំៗពេលបេះរួចដាក់ចូលក្នុង ឆ្នាំងវិញដល់ពេលដួសញ៉ាំ ទើបបន្ថែម ជី និង ក្រូចឆ្មាតាមចំណូលចិត្ត។
 
វីដេអូ ស្ងោរជ្រក់សាច់មាន់៖


Post a Comment