បង្គាបំពងឆាម្ទេស
សូមធ្វើការបង្ហាញមុខម្ហូបថ្មីមួយមុខទៀត 
ដែលមានលក្ខណៈប្លែកព្រោះដែលបងៗស្ត្រីមេផ្ទះពុំសូវបានឮ 
និងធ្វើពីមុនមក គឺ (បង្គាបំពងឆាម្ទេស) 
នេះក៏ជាអាហារមួយប្រភេទដែលមានរស់ជាតិឆ្ងាញ់ 
សម្រាប់ការជួបជុំគ្រួសារផងដែរ។
គ្រឿងផ្សំ៖
គ្រឿងផ្សំ៖
- បង្គា ៤០០ ក្រាម លាងឲ្យស្អាតទុកទាំងមូល
 - ម្សៅបំពង ១០០ ក្រាម
 - ម្ទេសផ្កោក ១ ផ្លែ ចិត្តជាចំណិតៗបញ្ឆិត
 - ស្លឹកខ្ទឹម ២ ដើម ហាន់ប្រហែល ១ ថ្នាំងដៃបញ្ឆិត
 - អំបិល កន្លះស្លាបព្រាកាហ្វេ
 - ម្រេច កន្លះស្លាបកាហ្វេ
 - ខ្ទឹមស កន្លះស្លាបព្រាកាហ្វេ (ម៉ត់)
 - ប្រេងឆា
 
- មុនដំបូងអ្នកត្រូវយកបង្គាប្រឡាក់ជាមួយនិងម្សៅ បន្ទាប់មកយកបង្គានោះទៅដាក់បំពងឲ្យឆ្អិន រួចហើយស្រង់ទុកដោយឡែកសិន។
 - ដាក់ប្រេងឆាក្នុងខ្ទះ ១ ស្លាបព្រាបាយឲ្យក្តៅ បន្ទាប់មកដាក់ម្ទេស និងស្លឹកខ្ទឹមចូលឆាឲ្យឆ្អិនទើបបន្ថែម ស្ករស អំបិល ខ្ទឹមស (ម៉ត់)និងម្រេចឆាបន្តិចឲ្យគ្រឿងចូលជាមួយបន្លែសិន ទើបដាក់បង្គាដែលបានបំពងឆ្អិន ហើយឆាចូលគ្នាឲ្យសពជាការរួចរាល់៕
 

Post a Comment