ស្ងោរស្ពៃចង្កឹះជាមួយសាច់ជ្រូកចិញ្ច្រាំ
ស្ងោរស្ពៃចង្កឹះជាមួយសាច់ជ្រូកចិញ្ច្រាំ
គឺជាមុខម្ហូបមួយមុខដ៏ឆ្ងាញ់របស់ខ្មែរផងដែរ
នៅថ្ងៃនេះមង្គលការ
សូមលើកយកមកបង្ហាញជូនដល់បងៗដែលជាស្ត្រីមេផ្ទះ
និងប្រិយមិត្តឲ្យបានដឹងគ្រប់ៗគ្នា។
គ្រឿងផ្សំ៖
វីដេអូ ស្ងោរស្ពៃសាច់ជ្រូកចិញ្រ្ចាំ៖
គ្រឿងផ្សំ៖
- សាច់ជ្រូក ៣០០ ក្រាម ចិញ្ច្រាំឲ្យម៉ត់
- ស្ពៃចង្កឹះ ៤០០ ក្រាមកាត់ប្រវែង ៣ថ្នាំងដៃ
- ស្លឹកខ្ទឹម ២ ដើមហាន់តូចៗ
- ខ្ទឹមស ៣ កំពឹសចិញ្ច្រាំឲ្យម៉ត់ ១ កំពឹសដំដាក់ក្នុងឆ្នាំង
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- អំបិល ១ ចុងស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រាបាយ
- ទឹកត្រី ១ ស្លាបព្រាបាយ
- ជាដំបូងអ្នកត្រូវយកសាច់ជ្រូកចិញ្ច្រាំមកលាយជាមួយគ្រឿងមានដូចជា ខ្ទឹមសចិញ្ច្រាំ ទឹកត្រីស្ករស ម្រេច អំបិល រួចហើយក៍ច្របល់បញ្ចូលគ្នាឲ្យគ្រឿងចូលបានសពល្អ។
- អ្នកត្រូវដាក់ឆ្នាំងសម្លរដាំឲ្យពុះ បន្ទាប់មកដាក់ខ្ទឹមដែលដំរួច និងអំបិលបន្តិចបង់ចូលបន្ទាប់ មកទៀតដាក់បង់សាច់ជ្រូកចិញ្ច្រាំ ប៉ុន្តែសាច់ជ្រូកដែលបង់នោះត្រូវធ្វើឲ្យដុំមូលដូចជាប្រហិត ហើយទុកវាបន្តិច ទុកជ្រុមដាក់ក្នុងសម្លរ រួចហើយគ្របទុក ៥ នាទី។
- ៥ នាទីក្រោមមកពេលដែលទឹកសម្លរពុះទើបបន្ថែមស្ពៃ គ្របទុករង់ចាំឲ្យពុះម្តងទៀតទើបបន្ថែមម្រេចបន្តិចនិងស្លឹកខ្ទឹមចូលជាការស្រេច៕
Post a Comment