- គ្រឿងផ្សំ៖
 
-  ប៉េងបោះ
 
- ក្រអៅឈូក
 
- ត្រលាច
 
- ម្នាស់
 
- ទឹកត្រី
 
- ម្សៅស៊ុប
 
- ស្ករស
 
- អំបិល និង អំពិលទុំ 
 
- ជីនាងវង
 
- ជីបន្លា
 
- ខ្ទឹមសចិញ្ច្រាំ
 
វិធីធ្វើ៖ 
-  ដាំទឹកអោយពុះ ហើយដាក់ត្រីចូល រួចទុកអោយពុះម្ដងទៀត ដាក់ទឹកត្រី ម្សៅស៊ុប អំបិល ស្ករស និងអំពិលទុំ ហើយភ្លក់មើលអោយល្មមតាមការចូលចិត្ត ។ 
 
-  បន្ទាប់មកដាក់ ក្រអៅឈូក ត្រលាច ម្នាស់ ទុកអោយពុះម្ដងទៀត ទើបដាក់ប៉េងបោះចូល ( កុំកូរខ្លាំងពេក ដើម្បីកុំអោយបែកសាច់ត្រី ) ទុកអោយឆ្អិនបន្លែបន្តិច ហើយភ្លក់មើលម្ដងទៀត បើត្រូវម៉ាត់ហើយ លើកចេញជាការស្រេច ។ 
 
-  ដាក់ខ្ទះចូលទុកអោយក្ដៅ ដាក់ប្រេងឆាបន្តិច រួចដាក់ខ្ទឹមសចិញ្ច្រាំចូល ទុកអោយឈ្ងុយរួចហើយ ចាក់ចូលក្នុងសម្លរដែលឆ្អិនហើយ ដាក់ជីនាងវង និង ជីបន្លា រួចជាការស្រេច ។
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment