កាពិផាវ
គ្រឿងផ្សំ៖
- សាច់ជ្រូក ( ចិញ្ច្រាំអោយម៉ត់ )
 - កាពិ
 - បង្គាក្រៀម
 - ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )
 - គ្រឿងបុក ( គល់ស្លឹកគ្រៃ ខ្ទឹមស រមេត )
 - សណ្ដែកដី ( បុកអោយរៀងម៉ត់បន្តិច )
 - ស្ករស ម្សៅស៊ុប អំពិលទុំ
 - ខ្ទឹមក្រហម ( ហាន់ស្ដើង )
 - ស្លឹកក្រូចសើច
 - បន្លែផ្ទាប់ជាមួយ ត្រសក់ សណ្ដែកគួរ ស្ពៃក្ដោប ....... ។ល។
 
- វិធីធ្វើ៖
 
- យកសាច់ជ្រូក ដែលចិញ្ច្រាំហើយ ទៅលីងអោយឆ្អិន រួចដួសទុកមួយអន្លើរ
 - ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ម្ទេសក្រៀម និង គ្រឿងបុកចូល និង សណ្ដែកដី រំលីងអោយឈ្ងុយ ទុកអោយឡើងក្រហម
 - បន្ទាប់មកដាក់ សាច់ជ្រូក កាពិ ស្លឹកក្រូចសើច បង្គាក្រៀម ទឹកត្រី ម្សៅស៊ុប ស្ករស អំពិលទុំ ខ្ទឹមក្រហម រួចកូរអោយសព្វចូលជាតិ ( ដាក់ទឹកបន្តិចបើសិនជាខាប់ពេក ) រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ហើយក៌បន្តរំងាស់វិញអោយស្ងួតទឹក
 - ពេលឆ្អិនហើយ ដួសដាក់ចានយកមក ទទួលទានជាមួយបន្លែគ្រប់មុខ ដែលលោកអ្នកបានត្រៀម រួចជាការស្រេច ។
 

Post a Comment