ស្ងោរមាន់ គីមបួយ
នេះគឺជាម្ហូបមួយមុខទៀតហើយ ដែលយើងខ្ញុំសូមធ្វើលើយកមកបង្ហាញដល់ស្ត្រីមេផ្ទះគ្រប់រូប ឲ្យចេះធ្វើនូវម្ហូបមួយមុខទៀតដែលមានឈ្មោះថា មាន់ស្ងោរគឹមបួយ។ ខាងក្រោមនេះគឺជាគ្រឿងផ្សំ និងវិធីធ្វើ៖
- គ្រឿងផ្សំ៖
- មាន់ជំទង់ ១០០ ក្រាម
- គ្រាប់គឹមបួយ ៥ គ្រាប់
- ខ្ទឹមសរចិញ្ច្រាំ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ទឹកត្រី ៣ ស្លាបព្រាបាយ
- ស្កសរ ៣ ស្លាបព្រាកាហ្វេ
- ប៊ីចេង ២ ស្លាបព្រាកាហ្វេ
- វិធីធ្វើ៖
- ដំបូងអ្នកត្រូវដាក់បំពងខ្ទឹមនៅពេលដែលមានខ្ទឹមឈ្ងុយ អ្នកត្រូវស្រងខ្ទឹមចេញ បន្ទាប់មកចាក់ខ្លាញ់បន្ថែមបង់សាច់មាន់ចូលរួចបំពងធ្វើបែបនេះ ដើម្បីឲ្យសាច់មានខ្លិនឈ្ងុយ។
- ដាក់ដាំទឹកឲ្យពុះ បន្ទាប់មកដាក់សាច់មាន់ដែលបានបំពងទុកនោះចូលរង់ចាំមួយរំពុះសុំដាក់ អំបិល, ទឹកត្រី, ស្ក, ប៊ីចេង ចូល បន្ទាប់មកអ្នកយក គឹមបួយ មកញីឲ្យបែករួចបង់ចូលទៅក្នុងស៊ុបរងចាំដល់សាច់រាងផុយ បន្តិចដាក់ខ្ទឹមដែលបានបំពងទុកចូលជាការស្រេច៕
Post a Comment