- សួស្តីបងៗស្ត្រីមេផ្ទះគ្រប់រូប
ថ្ងៃនេះយើងខ្ញុំសូមធ្វើការណែនាំវិធីធ្វើម្ហូបមួយមុខទៀត គឺ
ងាវឆាអំពិលទុំ។
ថ្វីត្បិតតែម្ហូបមួយមុខនេះមានស្ត្រីមេផ្ទះមួយចំនួនចេះធ្វើហើយ
ក៏ដោយ ប៉ុន្តែប្រហែលជាមានស្ត្រីមួយចំនួនមិនទាន់ចេះនៅឡើយ។
ដូច្នេះយើងសូមធ្វើការណែនាំដូចខាងក្រោ៖
គ្រឿងផ្សំ៖
- ងាវស្រស់ ៥០០ ក្រាម
- អំពិលទុំ ៤ ឬ ៥ ផ្លែ
- ចិញ្ច្រាំខ្ទឹម ២ ឬ ៣ កម្ពឹស
- ម្ទេស ២ ឬ ៣ ផ្លែ
- ស្លឹកជី ៣ សន្លឹក
- ស្កសរ ២ ស្លាបព្រាកាហ្វេ
- ប្រេងឆា ១ ស្លាបព្រាកាហ្វេ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ទឹកត្រី ៣ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
- យកងាវមកត្រាំទឹកអង្ករប្រហែលមួយម៉ោង បន្ទាប់មកលាងទឹកឲ្យស្អាតស្រងទុកឲ្យស្រសទឹក។
- ម្ទេសហាន់ជាបញ្ឆិតៗ និង បេះស្លឹកជីទុករោយពីលើងាវ។
- លាយប្រេងឆា មួយស្លាព្រាកាហ្វេ ជាមួយ និង អំបិល, ស្ករ, ប៊ីចេង,
ទឹកត្រីព្រមទាំងអំពិលទុំក្នុងកូនចានមួយកូរឲ្យសព្វទុកមួយ
អន្លើ។
- ចិញ្ច្រាំខ្ទឹមបំពងឲ្យឡើងឈ្ងុយ
បន្ទាប់មកចាក់ទឹកម្ចូដែលបានលាយទុកនោះចូលរួចបន្ថែម
ឆាងាវមួយត្រឡប់ឲ្យងាវហាមាត់ដួសដាក់ចានរួចបន្ថែមម្ទេស
និងស្លឹកជីដែលបានរាបទុកមកដាក់ពីលើជាកាស្រេច។
អ្នកអាចឆាងាវជាមុនសឹមដាក់ទឹកម្ជូជាក្រោយក៏បានដែល៕
Post a Comment