- ស៊ុតជាអាហារម្យ៉ាងដែលសម្បួរនូវវីតាមីន
និងមានរសជាតិឆ្ងាញ់ ជាពិសេសប្រសិនបើអ្នកចេះកែឆ្នៃដោយ
បន្ថែមនូវសាច់ក្រកជាមួយគ្នានោះ
វានឹងធ្វើឲ្យម្ហូបមួយមុខនេះមានរស់ជាតិកាន់តែប្លែក។
គ្រឿងផ្សំ៖
- ស៊ុតទា ៣ គ្រាប់
- សាច់ក្រក មួយ
- ស្លឹកខ្ទឹម
- ស្ករស ២ ស្លាបព្រាកាហ្វេ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
- វិធីធ្វើ៖
- ជាដំបូងអ្នកត្រូវហាន់សាច់ក្រកជាបន្ទះបញ្ឆិតៗស្តើងៗទុកមួយអន្លើ។ បន្ទាប់មកហាន់ស្លឹកខ្ទឹមឲ្យល្អិតៗ។
- គោះស៊ុតចូលទៅក្នុងចានមួយវាយឲ្យឡើងពពុះរួចបន្ថែមស្ករសពីរ
ស្លាព្រាកាហ្វេ អំបិល ១ ស្លាព្រាកាហ្វេ ប៊ីចេង ១ ស្លាព្រាកាហ្វេ
និងស្លឹកខ្ទឹមចូលវាយច្របល់បញ្ចូលគ្នាឲ្យសព្វ។
- ដាក់ខ្ទះលើភ្លើងដាក់ខ្លាញ់ឲ្យក្ដៅ
បន្ទាប់មកចាក់ស៊ុតដែលបានលាយគ្រឿង
រួចនេះចូលក្នុងខ្ទះបន្តិចម្តងៗចូលរួចធ្វើការរោយសាច់ក្រក
ចន្ថែមពីលើ
បន្ទាប់មកនៅពេលដែលគ្រាមធ្វើការប្រែវាទៅម្ខាងទៀតបន្តធ្វើបែប
នេះរហូតដល់អស់ស៊ុតនិងសាច់ក្រកជាការស្រេច៕
Post a Comment