សាច់គោអាំងប្រលាក់គ្រឿង
សាច់គោអាំងប្រលាក់គ្រឿងជាអាហារកូរ៉េដែលគេពេញនិយមបំផុត។
បន្ទះសាច់ច្រឡកត្រូវបានគេហាន់ជាបន្ទះតូចៗយកទៅត្រាំប្រលាក់
ជាមួយផ្លែព័រ និងប្រេងល្ង នោះសាច់នឹងងាយឆ្អិន
ហើយញ៉ាំជាមួយទឹកជ្រលក់ផ្សេងៗ ដែលមានផ្ទាប់ជាមួយបន្លែជាដើម។
- គ្រឿងផ្សំ៖
- សាច់គោត្រូយកសាច់ច្រឡកមានជាប់ខ្លាញ់ទម្ងន់ ៧៥០ ក្រាម
- ផ្លែព័រ ១ ផ្លែ
- ខ្ទឹមបារាំង ១ ផ្លែ
- ខ្ទឹមស ៣ ខ្លែប ហាន់ឱ្យហើយ
- អំបិលបន្តិច
- ទឹកស៊ីអ៊ីវ ៣ ស្លាបព្រាបាយ
- ប្រេងល្ង ២ ស្លាបព្រាបាយ
- ស្ករត្នោត ២ ស្លាបព្រាកាហ្វេ
- ស្រាដំណើប ១ ស្លាបព្រាបាយ
- ម្រេចម៉ត់ តែត្រូវយកម្រេចស្រស់។
- វិធីធ្វើ៖
- ដំបូងត្រូវយកខ្លាញ់ចេញពីសាច់គោ ហើយហាន់សាច់ជាបន្ទះកម្រាស់ ៦ មីលីម៉ែត្រ។ បន្ទាប់មកចិតសំបកផ្លែព័ររួចកោសវា ហើយយកខ្ទឹមបារាំងទៅកោសដូចគ្នា ដាក់ចូលចាន។ បន្ទាប់មកទៀតប្រើត្បាល់បុកខ្ទឹមសជាមួយ នឹងអំបិលរហូតដល់ម៉ត់។ ចាក់ទឹកស៊ីអ៊ីវ និងប្រេងល្ងចូលគ្នាក្នុងចានគោមមួយ ដាក់ស្ករត្នោតនិងខ្ទឹមសម៉ត់ចូលហើយដាក់ម្រេចឱ្យច្រើន។
- យកផ្លែព័រ និងខ្ទឹមបារាំងដែលកោសរួច ១ ក្តាប់ និងច្របាច់ក្រូចឆ្មាចូល ហើយសាច់ដាក់ឲ្យស្រស់ទឹក។ បន្ទាប់មកដាក់ទឹកក្រូចច្របាច់ សាច់គោ និងស្រាដំណើបចូលទៅនុងចានគោមធំមួយ។ ច្របល់សាច់គោជាមួយនឹងក្រូចឆ្មារយៈពេល ២ នាទី។ ចាក់គ្រឿងប្រលាក់ចូលក្នុងសាច់ គ្របទុកក្នុងទូរទឹកកករយៈពេល ៣ ម៉ោង។
- ត្រូវដុតកម្តៅខ្ទះអាំងសាច់ឱ្យក្តៅ ហើយសម្រក់ទឹកក្នុងសាច់គោចេញ។ នៅពេលដែលខ្ទះក្តៅ ហើយសូមដាក់សាច់អាំងសាច់ទាំងសងខាងរយៈពេល ១ នាទី។ លោកអ្នកអាចទទួលទានបានភ្លាមៗជាមួយនឹង Kimchee ហិលៗរបស់កូរ៉េ។ សាច់គោមានរសជាតិផ្អែម ជូរ និងប្រៃតិចៗ។
Post a Comment