ឆាគ្រឿងម្ទេសផ្លោកសាច់ចិញ្រ្ចាំ
ឆាគ្រឿងម្ទេសផ្លោកសាច់ចិញ្ច្រាំដែលស្ត្រីៗមេផ្ទះយកម្ទេសផ្លោក 
និងសាច់ជ្រូកយកមកឆ្នៃបង្កើតបានជាមុខម្ហូបមួយមុខ។
- គ្រឿងផ្សំ៖
 
- សាច់ជ្រូក ៣០០ ក្រាម (ចិញ្ច្រាំ)
 - ម្ទេសផ្លោក ៤០០ ក្រាម(ពុះយកគ្រាប់ចេញ(ចិតបណ្តោយជាចំណិតៗ)
 - គ្រឿង ៣ ស្លាបព្រាបាយ(គ្រឿងបុក ស្លឹកក្រូច)
 - ប្រេងឆា ២ ស្លាបព្រាបាយ
 - ស្កសរ កន្លះស្លាបព្រាបាយ
 - ទឹកត្រី ២ ស្លាបព្រាបាយ
 - ប្រហុក កន្លះស្លាបព្រាបាយ(ចិញ្រ្ចាំ)
 - ម្សៅស៊ុប ១ ស្លាបព្រាបាយ
 - ស្លឹកម្រះព្រៅ ១០០ ក្រាម
 
- អ្នកត្រូវដាក់ខ្ទះឲ្យក្តៅសិន បន្ទាប់មកដាក់ប្រេងឆាចូលរង់ចាំបន្តិចទើបអ្នកដាក់គ្រឿង ប្រហុក រំលីងឲ្យឈ្ងុយសិន។
 - ពេលដែលអ្នករំលីងគ្រឿងឈ្ងុយហើយត្រូវដាក់សាច់ជ្រូកចិញ្ច្រាំចូលឆាជាមួយគ្រឿងឲ្យសប់រហូតសាច់ឆ្អិន។
 - នៅពេលដែលសាច់ឆ្អិនចាំអ្នកដាក់ម្ទេសផ្លោក, ស្កសរ, ទឹកត្រី,ម្សៅស៊ុប ឆាបញ្ចូលគ្នាទាំងអស់ធ្វើការរង់ចាំ ១,២ នាទីទើបដាក់ស្លឹកម្រះព្រៅឆាបញ្ចូលដែរនោះជាការរូចរាល់។
 

Post a Comment