ខ្យងឆាគ្រឿង ទាំងសំបក
តើប្រិយមិត្តចូលចិត្តខ្យងឆាគ្រឿងដែរ ឬទេ ? 
ក្នុងការឆាគ្រឿងខ្យងនេះ មានពីរវិធី 
ទីមួយលោកអ្នកអាចគោះយកតែសាច់ខ្យងមកឆាក៏បាន ឬឆាទាំងសំបកក៏បាន។
 ប៉ុន្តែន្តែពេលនេះ យើងខ្ញុំ 
សូមធ្វើការណែនាំពីរបៀបឆាខ្យងទាំងសំបកមកចែកជូនប្រិយមិត្តទាំង
អស់គ្នាឲ្យបាន។
- គ្រឿងផ្សំ៖
 
- ខ្យង ១ គីឡូ ត្រាំទឹកឲ្យទឹកឡើងថ្លា កាត់គូទចេញលាងម្តងទៀត
 - គ្រឿងបុកហើយ ២ ស្លាបព្រាបាយ (បុកលាយខ្ទឹមស)
 - សណ្តែកដីលីញ ១០០ ក្រាមបុកកុំឲ្យម៉ត់ពេក
 - ម្ទេសឆ្អើរ ៤ ផ្លែ ត្រាំទឹកចិញ្ច្រាំឲ្យម៉ត់
 - ខ្ទឹមក្រហម ២ ដុំចិតជាចំណិតៗ
 - ខ្ទឹមស ៣ កំពឹសចិញ្ច្រាំឲ្យម៉ត់
 - ស្លឹកក្រូចសើច ៣ សន្លឹក
 - ទឹកអំពិលទុំ ៣ ស្លាបព្រាបាយ(កុំជូពេក)
 - ខ្ទិះដូង ជិត ១ ចានចង្កឹះ (ប្រសិនបើមិនចូលចិតមិនដាក់ក៏បាន)
 - ប្រេងឆា ១ ស្លាបព្រាបាយ
 - ទឹកផ្សំរស់ជាតិ ជិត ១ ចានចង្កឹះ នៅក្នុងនោះមាន ប្រេងខ្យង ម្សៅស៊ុបរ៉ត់ឌី ទឹកស៊ីអ៊ីវ ស្ករស ប៊ីចេង និងទឹកបន្តិច ផ្សំរស់ជាតិតាមចំណូលចិត។
 
- វិធីធ្វើ៖
 
- ដំបូងដាក់ប្រេងឆាក្នុងខ្ទះឲ្យក្តៅជាមុនសិន បន្ទាប់មកដាក់ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ឆាឲ្យឈ្ងុយទើបដាក់ម្ទេសចិញ្ច្រាំ និងគ្រឿងបន្ថែម ក្រោយពីឆាឲ្យសពទើបដាក់ទឹកផ្សំរស់ជាតិ ទឹកអំពិលទុំ និងខ្ទិះដូងចូល។
 - ពេល ដែលពុះអ្នកត្រូវដាក់ខ្យងចូលរួចហើយឆាត្រឡប់ពីរបីដងទើបបន្ថែម សណ្តែកដីឆាត្រឡប់បន្តិចទៀតនិងរង់ចាំឲ្យពុះម្តងទៀតរំងាស់ឲ្យរាង គោគបន្តិចជាការស្រេច៕
 

Post a Comment