វិធីធ្វើ ជ្រក់មមាញ
ជ្រក់មមាញគឺជាអាហារមួយប្រភេទដែលសម្រាប់ញ៉ាំ ជាមួយ នឹង ត្រីអាំង ឬបំពង។ ខាងក្រោមនេះជាវិធីធ្វើ៖
- គ្រឿងផ្សំ៖
- មមាញ ៣០០ ក្រាម
- សណ្តែកបណ្តុះ ១៥០ ក្រាម
- ស្ករសរ មួយស្លាបព្រាកាហ្វេ
- ប៊ីចេង មួយស្លាបព្រាកាហ្វ
- ដំបូងអ្នកត្រូវលាងដើមមមាញ ឲ្យស្អាតបន្ទាប់មកយកទៅហាលថ្ងៃឲ្យស្វិតជាមុនសិន។
- បន្ទាប់មកធ្វើការហាន់ឲ្យល្អិតៗ រួចហើយប្រើអំបិល មួយស្លាបព្រាបាយរោយពីលើ បន្ទាប់មកច្របល់វាឲ្យសព្វចូលគ្នាទុកចោលរយៈពេល ៣ ម៉ោង។
- បន្ទាប់មកដាក់ទឹកបាយ ដែលបានទុកឲ្យត្រជាក់ចូលកូរឲ្យសព្វគ្រប់ទុកចោលរយៈពេល ២ ទៅ ៣ ថ្ងៃ ឬរងចាំដល់ជ្រក់ធំខ្លិនជូតិចៗ សូមបន្ថែមសណ្តែកបណ្តុះចូល រួចកូរឲ្យសព្វជាការស្រេច។នៅពេលដែលញ៉ាំ អ្នកអាចបន្ថែមស្ករស និងប៊ីចេងបន្តិចប្រហែលមួយស្លាព្រាកាហ្វេចូល ដើម្បីបន្ថែមរសជាតិឲ្យមានឱជារស៕
Post a Comment