- ម្ហូបមួយមុខនេះវាហាក់បីដូចជាមានឈ្មោះប្លែកបន្តិច
ប៉ុន្តែវាមិនពិបាកធ្វើនោះទេ
សម្រាប់បងៗដែលជាស្ត្រីមេផ្ទះទាំងឡាយ
ព្រោះគ្រឿងផ្សំរបស់វាងាយស្រួលនិងរក។
គ្រឿងផ្សំ៖
- សាច់បន្ទះ ៥ បន្ទះ (សាច់ស៊ុទ្ធ ឬសាច់ ៣ ជាន់)
- ស្ពៃក្តោប ១០០ ក្រាម
- ផ្សិតស្រស់ ៥០ ក្រាម
- ខ្ញី ៥០ ក្រាម
- ទឹកធម្មតា ២៥០ មីលីលីត្រ
- មីមួយកញ្ចប់
- ស្លឹកខ្ទឹមមួយដើម
- ខ្ចឹមស ៣ ឬ ៤ កម្ពឹស
- ប្រេងខ្ចង មួយស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ស្ករស មួយស្លាបព្រាកាហ្វេ
- ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
- វិធីធ្វើ៖
- ប្រើសាច់សុទ្ធមកលាងឲ្យស្អាតទុកមួយអន្លើឲ្យស្រសទឹក។
ស្ពៃក្តោបអ្នកត្រូវហាន់ឲ្យតូចៗដូចហាន់ស្ងោ។
ផ្សិតអ្នកគួរតែប្រើផ្សិតដែកគោលស្រស់លាងទឹកឲ្យស្អាត។
ខ្ញីជិតសម្បកលាងទឹកឲ្យស្អាតពុះជា ២ ហាន់ជាបញ្ឆិត
ឬជាបណ្តោយៗទុកមួយអន្លើ។
- ខ្ចឹមចិញ្រាំឲ្យម៉ត់ដាក់បំពងឲ្យឈ្ងុយ
បន្ទាប់មកដាក់បន្ថែមសាច់ដែលបានលាងសម្អាតទុកនោះចូលអ្នក
ត្រូវចៀនសាច់ឲ្យក្រាម
បន្ទាប់មកធ្វើការប្រែទៅម្ខាងទៀតជាបន្តអ្នកត្រូវ
បន្ថែមទឹកប្រេងខ្ចង ចូលចំនួន មួយស្លាព្រាបាយ
រួចបន្ថែមអំបិលកន្លះស្លាព្រាកាហ្វេ ប៊ីចេងកន្លះស្លាព្រាកាហ្វេ
ស្ករសមួយស្លាព្រាកាហ្វេ
ម្រេចកន្លះស្លាព្រាកាហ្វេដំណាក់ការជាបន្តអ្នកត្រូវបន្ថែមស្ពៃក្តោម
ផ្សិតចូ លឆាមួយត្រឡប់ បន្ទាប់មកចាំយក
សាច់ចេញក្រៅរួចហើយអ្នកគួរតែបន្ថែមទឹកធម្មតាក្នុងចំណុះ ២៥០
មីលីលីត្រ(សមល្មម) ចាំមួយរំពុះទុកមួយអន្លើ។
- ដាក់ដាំទឹកឲ្យពុះរួចបន្ថែមមីចូលរងចាំរយះពេល ៣ នាទី បន្ទាប់មកស្រងមីចេញទុកឲ្យស្រសទឹកការស្រេច។
- ដួសទឹកស៊ុបដាក់ក្នុងចានកន្លះចាន
បន្ទាប់មកដាក់មីចូលក្នុងចានរួចហើយ
បន្ថែមទឹកស៊ុបចូលឲ្យបានកាចចានជាបន្តបន្ថែមសាច់ដែលបានស្រងចេញ
នោះពីលើ បន្ទាប់មកហាន់ស្លឹកខ្ទឹមដាក់បន្ថែមពីលើជាការស្រេច។
អ្នកអាចបន្ថែមស៊ុតទាមួយគ្រាប់ទៀតក៏បាន៕
Post a Comment