Header Ads

ត្រចៀកជ្រូក ទឹកត្រីផ្អែម

ការធ្វើមុខម្ហូប​ឲ្យ​មាន ​រស់​ជាតិ​ឈ្ងុយ​ឆ្ងាញ់​វា​មិន​មាន​ការ​លំបាក​អ្វី​ច្រើន​នោះ​ទេ ប្រសិន​បើ​អ្នក​ចេះ​ធ្វើ​ការ​កែ​ឆ្នៃ​នោះ ហើយ​ខា​ក្រោម​នេះ​ផង​ដែរ​ គឺ​ជា​វិធី​ធ្វើ​ម្ហូប​មួយ​មុខ​ទៀត​ដែល​មាន​ឈ្មោះ​ថា ត្រចៀក​ជ្រូក​ជា​មួយ​ នឹង​ទឹក​ត្រី​ផ្អែម។
គ្រឿងផ្សំ៖
  • ត្រចៀកជ្រូក ២៥០ ក្រាម
  • អំបិល​ ១ ​ស្លា​ព្រា​បកាហ្វេ​
  • សណ្តែកដីដែលបាន​លីង​រួច ៥០ ក្រាម​
  • ស្ករស ៥ ស្លា​ព្រាបបាយ
  • ស្លឹក​ជី​នាងវង ១ មែក
  • សាឡាដ ​២ ដើម
  • ត្រសក់ ​១ ផ្លែ
វិធីធ្វើ៖
  • ជាដំបូង​អ្នក​ត្រូវលាង​ត្រចៀក​ជ្រូកឲ្យបាន​ស្អាត​។
  • ដាក់​ដាំទឹក​ឲ្យ​ពុះ ​បន្ទាប់​មកដាក់ត្រចៀកជ្រូក​ចូលស្ងោ​មួយ​រំ​ពុះ​រង​ចាំឲ្យ​​សាច់​ឆ្អិនបន្តិចបង់​អំបិល​កន្លះ​ស្លា​ព្រា​កាហ្វេ​។ ស្រង់​សាច់​ចេញ​ បន្ទាប់​មក​​ទុកឲ្យ​ត្រជាក់​ចាន់​ជា​ចំណិតៗ។
របៀបធ្វើ​ទឹកជ្រលក់៖
  • យកសណ្តែកដីដែលបាន​លីង​រួច​មក​ញី ​យក​សម្បកចេញ​ឲ្យ​ស្អាត​បន្ទាប់​មកបុក​វា​ឲ្យល្អិត ​ប៉ុន្តែ​កុំ​ឲ្យ​ម៉ត់​ពេក។
  • ដាក់​ដាំ​ទឹក​ឲ្យ​ពុះ​បន្ទាប់​មក​​ដាក់​សណ្តែក​ចូលបន្ថែមអំបិល​កន្លះ​ស្លាព្រា​កាហ្វេ​ រួច​បន្ថែម​ស្ករសប្រហែល ៥ ស្លា​ព្រាបបាយបូល​កូរ​ឲ្យ​សព្វរហូត​ដល់​ស្កររលាយ។
របៀបរៀបដាក់ចាន៖
  • ស្លឹក​ជី​នាងវង​ ត្រូវបេះ​ជា​សន្លឹកៗ រៀបដាក់​ចាន​មួយ​ចំ​ហែង ​និង ​សាឡាដ​មួយ​ចំហៀង។ ត្រសក់​ត្រូវ​កោស​សម្បក​លាង​ទឹក​ឲ្យ​ស្អាត​ បន្ទាប់​មកជិតជា​ចំណិ​ត​ៗ​រៀប​ពី​លើ​ស្លឹក​ជី ​ជាបន្ត​មក​ទៀត​អ្នក​គួរ​យក​ត្រចៀកជ្រូក​ដែល​បាន​ហាន់​រួច​នោះ​មក​ដាក់​ពី​ លើ​ជាកាស្រេច៕


No comments

Powered by Blogger.