ខត្រីប៉េងប៉ោះមិនឲ្យបែកសាច់
គ្រឿងផ្សំ៖
- ប៉េងប៉ោះ ៥-៦ ផ្លែ ពុះជាពីរ
 - ត្រី ៥០០ ក្រាម (ត្រីរ៉ស ឬត្រីឆ្លាំង) ប្រឡាក់ជាមួយគ្រឿងមុន ៣០ នាទី
 - ស្ករត្នោត ១ ស្លាបព្រាបាយ អំបិល ប៊ីចេង  ម្រេច (កន្លះស្លាបព្រាកាហ្វេ) ខ្ទឹមស
 - អំពៅ ៤-៥ កង់កាត់ប្រវែង ៣ ថ្នាំងដៃពុះជាចំណិត
 - ខ្ទឹមស ៤ កំពឹសចិញ្ច្រោំ
 - ទឹកត្រី ៦ ស្លាបព្រាបាយ
 - ម្រេច ១ ស្លាបព្រាកាហ្វេកន្លះ
 - ស្ករត្នោត ៣ ស្លាបព្រាបាយ
 - ប៊ីចេង ១ ស្លាបព្រាកាហ្វេ
 - អំបិល ១ ស្លាបព្រាកាហ្វេ
 
- ជាដំបូងត្រូវយកឆ្នាំងមកតម្រៀបអំពៅក្រាលពីក្រោម បន្ទាប់មករៀបត្រី និងប៉េងប៉ោះទុកដោយឡែកសិន។
 - យកឆ្នាំងមួយទៀតដាក់ស្ករត្នោតចូល ២ ស្លាបព្រាបាយកូរឲ្យឈ្ងុយ បន្ទាប់មកដាក់ខ្ទឹមស ម្រេច ១ ស្លាបព្រាកាហ្វេ ទឹកត្រី ៤ ស្លាបព្រាកាហ្វេ ប៊ីចេង កន្លះស្លាបកាហ្វេ អំបិល កន្លះស្លាបកាហ្វេ រួចកូរវាសពបន្តិចសុំយកទៅចាក់ចូលក្នុងឆ្នាំងដែលបានដែលបានរៀប ចំទុកហើយ។
 - យកឆ្នាំងនោះចាក់ទឹកចូល ៤-៥ វែកសម្លរ បន្ទាប់មកដាក់ចំអិន ៣០-៤០ នាទីជាការរួចរាល់៕
 
ខាងក្រោមនេះវីដេអូ ខត្រីប៉េងប៉ោះ៖

Post a Comment