ម្ហូបពិសេសបុកម្អម
គ្រឿងផ្សំ៖
- ម្អម ២០០ ក្រាម ហាន់ខ្លីៗប្រហែល ជិត ១ ថ្នាំងដៃ
 - ក្រសាំង ២ ផ្លែ (យកសាច់ត្រាំទឹក)
 - បង្កង ៣០០ ក្រាម យកក្បាលចេញស្ងោរឲ្យឆ្អិនទុកញ៉ាំផ្ទាប់
 - ផ្លែម្ទេសទុំ ៥-១០ ផ្លែ
 - ប្រហុក ១ ស្លាបព្រាបាយពេញ (ចិញ្ច្រាំ)
 - ខ្ទឹមស ៥ កំពឹស
 - ប៊ីចេង ១ ចុងស្លាបព្រាការហ្វេ
 - ស្ករស ១ ស្លាបព្រាកាហ្វេ
 
- មុនដំបូងត្រូវយកខ្ទឹមស និងផ្លែម្ទេសទុំរំលីងឲ្យឈ្ងុយ។
 - យកទឹក ១ កែវដាក់ចូលក្នុងឆ្នាំងរួចដាំឲ្យពុះ បន្ទាប់មកដាក់ប្រហុកចូលកូរវាឲ្យសពជាមួយទឹកដែលកំពុងពុះដើម្បី កុំឲ្យទឹកប្រហុកខ្មៅ។
 - ដាក់ខ្ទឹមស និងម្ទេសដែលបានរំលីង រួចដាក់ចូលទៅក្នុងត្បាល់បុកឲ្យបែក (កុំម៉ដ្ឋពេក) បន្ទាប់មកដាក់ម្អម ក្រសាំង ប៊ីចេង ស្ករស បុកបញ្ចូលគ្នាបន្តិចទើបបន្ថែម ទឹកប្រហុកបុកបញ្ចូលជាមួយគ្នាដែរជាការស្រេច៕
 

Post a Comment