- គ្រឿងផ្សំ៖
 
-  ត្រី ( កាត់ជាកង់ៗល្មម )
 
-  គល់ស្លឹកគ្រៃ ( កាត់ជាកង់ៗ ) ស្លឹកក្រូចសើច
 
-  អំបិល ទឹកត្រី ម្សៅស៊ុប ស្ករស
 
-  អង្ករ ខ្ទឹមបារាំង
 
-  ស្លឹកជីនាងវង ជីបន្លា ស្លឹកខ្ទឹម ក្រូចឆ្មា
 
 វិធីធ្វើ៖
-  ដាក់ទឹកចូលក្នុងឆ្នាំង ដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើចនិង អង្ករបន្តិច 
ទុកអោយពុះ រួចដាក់ត្រីចូល ដាក់អំបិល ស្ករស ម្សៅស៊ុប និង ទឹកត្រីចូល 
ទុកអោយពុះម្ដងទៀត ដាក់ខ្ទឹមបារាំងចូល ហើយភ្លក់មើលអោយល្មមតាមការចូលចិត្ត 
រួចទុកអោយឆ្អិនបន្តិច រួចជាការស្រេច ។ 
 
-  ពេលទទួលទាន សឹមដាក់ 
ស្លឹកជីនាងវង ជីបន្លា ស្លឹកខ្ទឹម និង ច្របាច់ទឹកក្រូចឆ្មាចូល 
លោកអ្នកអាចទទួលទានបានហើយ ។ ( ទទួលទានពេលសម្លរនៅក្ដៅៗ ទើបឆ្ងាញ់ ) 
មុខម្ហូបមួយនេះ គឹងាយស្រួលធ្វើណាស់ ភាគច្រើនគឺមានបងប្អូនយើងចេះធ្វើវា 
គ្រាន់តែបងប្អូនខ្លះមិនដាក់ខ្ទឹមបារាំងទេ។
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment