- គ្រឿងផ្សំ៖
 
-  ត្រីទាំងមូល
 
-  ម្ទេស ខ្ទឹមសចិញ្ច្រាំ 
 
-  ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
 
-  ទឹកម្ទេស ស្ករត្នោត ទឹកត្រី និងទឹកអំពិលទុំ
 
-  ស្លឹកខ្ទឹម រឺ ស្លឹកជីវាន់ស៊ុយ
 
 វិធីធ្វើ៖
- ត្រីត្រូវកោសស្រកាចេញ លាងទឹកអោយស្អាត ហើយយកវាទៅបំពងនិងប្រេងឆា 
អោយឆ្អិនល្អមានពណ៌ក្រហមល្អហើយ ទើបដួសវាទុកមួយឡែក ដើម្បីអោយស្រក់ប្រេងអស់ 
 
- 
 ដាក់ខ្ទះទុកអោយក្ដៅ រួចដាក់ប្រេងឆាចូល ដាក់ខ្ទឹមស និងម្ទេស 
រំលីងវាអោយឈ្ងុយ ទើបដាក់ស្ករត្នោត ទឹកត្រី ម្សៅស៊ុប ទឹកម្ទេស ខ្ទឹមក្រហម 
និងទឹកអំពិលទុំ កូរវាអោយសព្វ ភ្លក់មើលអោយល្មម តាមការចូលចិត្ត ( រស់ជាតិជូរអែម ) ទុកអោយឡើងស្អិតល្អហើយ ទើបយកវាទៅចាក់លើត្រី ដែលយើងបំពងទុកនោះអោយសព្វ ដោយការរោយជីវា៉ន់ស៊ុយ រឺ ស្លឹកខ្ទឹមពីលើ រួចជាការស្រេច ។
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment