- គ្រឿងផ្សំ៖
 
- ត្រី កាត់ជាកង់ៗ
 
-  សាច់ជ្រូកចិញ្ច្រាំ
 
-  ខ្ទិះដូង ( តាមការចូលចិត្ត អាចមិនដាក់ក៌បាន )
 
-  ត្រពាំងស្រស់ ស្លឹកងុប ស្លឹកបាស 
 
-  ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល 
 
-  ប្រហុកចិញ្ច្រាំ
 
វិធីធ្វើ៖
- ចាក់ខ្ទិះដូង រឺទឹកធម្មតា( តាមចំណង់ចំណូលចិត្ត ) ចូលក្នុងឆ្នាំងសម្លរ 
ដាក់ត្រពាំង អំបិលបន្តិច និងអង្ករបន្តិច ហើយយកទៅរំងាស់មួយសន្ទុះ ។
 
-  ទើបដាក់ប្រហុក សាច់ជ្រូកចិញ្ច្រាំ និងត្រី ទុកអោយពុះម្ដងទៀត ទើបដាក់ អំបិល 
ស្ករស ម្សៅស៊ុប និងទឹកត្រី ហើយភ្លក់មើលអោយល្មម ( តាមការចូលចិត្ត ) 
រួចសឹមដាក់ ស្លឹកងុប និង ស្លឹកបាសចូល ទុកអោយពុះម្ដងទៀតរួចជាការស្រេច ។
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment