- ថ្ងៃនេះ យើងខ្ញុំ នឹងលើកយកមុខម្ហូបមួយមុខ
តាមបែបជនជាតិថៃយកមកជំរាបជូនវិញម្តង គឺ
មីសួរឆាជាមួយសាច់មាន់
តើវាខុសប្លែកគ្នាដូចម្តេចជាមួយនិងម្ហូបខ្មែរ ?
ដូចច្នេះសូមមើលខាងក្រោមនេះគឺ គ្រឿងផ្សំ
និងវិធីធ្វើដែលមានលក្ខណៈខុសគ្នា។
គ្រឿងផ្សំ៖
- សាច់មាន់ ២០០ ក្រាម កាប់ជាដុំៗ កុំតូចពេកប្រឡាក់ទឹកត្រី ១ ស្លាបព្រាបាយ
- មីសួរ ១ ដុំ ៤០ក្រាម កាត់ប្រវែង ៣-៤ ថ្នាំងដៃត្រាំទឹក
- ខ្ទឹមបារាំង ១ ដុំតូចចិតបណ្តោយជាចំណិត
- ខ្ទឹមសរ ៣ កំពឹសដំឲ្យបែក
- ស៊ុត ២ គ្រាប់
- ម្រេចស ១ ស្លាបព្រាកាហ្វេ
- ប្រេងខ្យង ១ ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
- ស្ករសរ ១ ស្លាបព្រាបាយ
- ប៉េងប៉ោះទុំ ១ ផ្លែ ចិតជាចំណិតៗ
- ការ៉ុត ១ មើមតូច ចិតជាចំណិតវែងៗប្រហែល ២-៣ ថ្នាំងដៃ
- ស្ពៃក្តោប ១ដុំតូច ចិតចិតជាដុំៗបកចេញពីស្រទាប់
- ស្លឹកខ្ទឹម ១ ដើម ហាន់បញ្ឆិតកុំតូចពេក
- ប្រេងឆា ១ ស្លាបព្រាបាយ
វិធីធ្វើ៖
- មុនដំបូងត្រូវដាក់ប្រេងឆាចូលក្នុងខ្ទះឲ្យក្តៅ
បន្ទាប់មកដាក់ខ្ទឹមស
និងខ្ទឹមបារាំងចូលឆាត្រឡប់បន្តិចទើបដាក់សាច់មាន់ចូលជាមូយដែរ
ហើយឆាឲ្យសាច់មាន់ឆ្អិន ទើបដាក់ស៊ុតចូលឆាបន្ត។
- ពេលដែលឆ្អិនហើយ សូមបបន្ថែមស្ពៃក្តោប ការ៉ុត ទឹកស៊ីអ៊ីវ
នៅពេលដែលបន្លែឆ្អិនដាក់មីសួរ ស្ករសរ ម្រេច ប្រេងខ្យង ប៉េងប៉ោះ
ស្លឹកខ្ទឹម រួចឆាបញ្ចូលគ្នាឲ្យចូលគ្រឿងសព្វជាការស្រេច៕
ប្រភព៖
មង្គលការ
Post a Comment