Header Ads

ញាំស្ដៅ


គ្រឿងផ្សំ៖
- សាច់ជ្រូក (សាច់បីជាន់ ជាប់ស្បែក)
- ស្ដៅ
- ជីគ្រប់មុខ ( បេះយកតែស្លឹក )
- ត្រសក់
- កំពិស ( កាត់ព្រុយចេញអោយស្អាត )
- ស្ករត្នោត ម្សៅស៊ុប ប៊ីចេង
- ទឹកអំពិលទុំ
- ប្រហុក
- ខ្ទឹមសចិញ្ច្រាំ

វិធីធ្វើ៖
- សាច់ជ្រូកលាងអោយស្អាត យកទៅស្ងោរ អោយឆ្អិន ( ដោយដាក់ម្សៅស៊ុបបន្តិចចូលផង ) រួចស្រង់ចេញ មកហាន់ជាចំណិតតូច ទុកមួយអន្លើរ
- យកកំពិសមកលីងរឺស្រុះអោយឆ្អិន រួចទុកមួយអន្លើរ
- យកប្រហុកមកជ្រុំជាមួយទឹកក្ដៅបន្តិច ( អោយរលាយចូលគ្នាអស់ )
- បន្ទាប់មកដាក់ខ្លាញ់បន្តិចចូលក្នុងខ្ទះ ទុកអោយក្ដៅ
រួចដាក់ខ្ទឹមសចិញ្រាំចូលបំពងអោយឈ្ងុយ ហើយដាក់ទឹកអំពិលទុំចូល ស្ករត្នោត ម្សៅស៊ុប ប៊ីចេង ( ដាក់ទឹកបន្តិច ) ទុកអោយពុះ ទើបដាក់ទឹកប្រហុកចូល រួចភ្លក់មើលអោយល្មម ទុកអោយពុះម្ដងទៀត ទើបលើកចេញ ( បើបងប្អូននិយមហិរ ដាក់ម្ទេសចូលតែម្ដងក៌បាន )
- ពេលទទួលទាន ទើបយកសាច់ជ្រូក កំពិស ស្ដៅ ត្រសក់ និងជីគ្រប់មុខមកញាំចូលគ្នា រួចស្រោចទឹកអំពិលទុំពីលើ រួចជាការស្រេច

*** បើលោកអ្នកមិនចូលចិត្តល្វីងពេក អាចយកស្ដៅទៅស្រុះជាមួយហ្នឹងទឹកក្ដៅបន្តិចក៍បាន

No comments

Powered by Blogger.