គីមឈី ស្ពៃបូកគោ
វិធីធ្វើមុខម្ហូបបែបជនជាតិកូរ៉េ ម្យ៉ាងដែលមានឈ្មោះថា
គឺ គីមឈីស្ពៃបូកគោ។ ខាងក្រោមនេះជាវិធីធ្វើគីមឈីស្ពៃបូកគោ៖
- គ្រឿងផ្សំ៖
- ស្ពៃបូកគោស្រស់ ១ គីឡូក្រាម
- អំបិលមូល ២៥០ ក្រាម
- ស្លឹកខ្ទឹម ១០០ ក្រាម
- ការ៉ុត ២ ផ្លែ
- ខ្ទឹមបារាំង ២ ផ្លែ
- អំបិលម៉ត់ ២ ស្លាបព្រាបាយកន្លះ
- ប៊ីចេងកន្លះស្លាបព្រាបាយ
- ស្ករស ១ ស្លាបព្រាបាយកន្លះ
- វិធីធ្វើ៖
- ជាដំបូងអ្នកត្រូវពុះស្ពៃជា ២ បន្ទាប់មកយកស្ពៃទៅលាងសម្អាតឲ្យស្អាត រួចធ្វើការពុះស្ពៃជា២ទៀតក៏ប៉ុន្តែអ្នកមិនត្រូវកាត់វាឲ្យដាច់នោះទេ។ ជាបន្តមកទៀតអ្នកត្រូវយកអំបិលមករោយប្រឡាក់ជាមួយនិងស្ពៃត្រូវរោយម្តងមួយស្រទាប់ៗ រួចទុកវាចោលរងចាំរយះពេល ២ទៅ ៣ ម៉ោងដើម្បីឲ្យស្ពៃរាងញបបន្ទិចព្រមទាំស្រួយផងដែល។ ក្នុងអំឡុងពេលដែលអ្នកភ្អាប់ស្ពៃជាមួយ អំបិលអ្នកត្រូវត្រឡប់វាទៅវិញទៅមកក្នុងរយះពេល ៥០ នាទីម្តង រឺអាចលើសពីនេះក៏បាន។ បន្ទាប់ពីរងចាំអស់រយះពេល ២ ទៅ ៣ម៉ោងមកត្រូវយកស្ពៃទៅទឹកលាងសម្អាតជាមួយទឹកបន្តាប់មកតងចាំឲ្យស្រស់ទឹក ទុកមួយអន្លើ។
- កោសសំបកការ៉ុតនិងលាងឲ្យស្អាតបន្ទាប់មកកាត់វាជាកង់ៗប្រវែង ២ ថ្នាំងដៃបន្ទាប់មកហាន់វាជាសរសៃៗ។ ខ្ទឹមបារាំងត្រូវពុះជា ២ បន្ទាប់មកលាងទឹកឲ្យស្អាតហាន់ជាបណ្តោយៗ។
- ហាន់ស្លឹកខ្ទឹមប្រវែង ២ ត្នាំងដៃមានកម្រិតស្មើនិងការ៉ុត។
- វាល់ស្លឹកខ្ទឹម ការ៉ុត ខ្ទឹមបារាំងដោយឲ្យបន្លែនិមួយៗមានកម្រិតស្មើរគ្នាក្នុងចានដែកមួយ បន្ទាប់មកបន្ថែមម្ទេសម៉ត់ក្នុងដោយលើសកម្រិតការ៉ុតមួយដងចូលគ្នា បន្តមកទៀតត្រូវបន្ថែមប្រេងខ្យងកន្លះស្លាព្រាបាយអំបិលម៉ត់ ២ ស្លាព្រាបាយកន្លះ ស្ករស១ស្លាព្រាបាយកន្លះ ប៊ីចេងកន្លះស្លាព្រាបាយ ច្របល់ចូលគ្នាឲ្យសព្វនិងចូលជាតិគ្នា
- យកបន្លែដែលច្របល់គ្រឿងរួចនោះមកលាបលើស្ពៃម្តងមួយស្រទាប់ៗទាំងខាងក្នុងនិងខាងក្រៅឲ្យសព្វ។
- ប្រសិនបើសល់គ្រឿងដែលប្រឡាក់នោះសល់អ្នកត្រូវយកគ្រឿងមកចាក់ស្រោចពីលើស្ពៃក្នុងពេលដែល អ្នកធ្វើការផ្ទេរស្ពៃចូលទៅក្នុងក្រឡ។ យកស្ពៃដែលបានផ្ទេចូលក្នុងក្រឡរួចនោះមករក្សាក្នុងទូរទឹកកករងចាំរយះពេលមួយសប្តាហ៏ទើបអាចញ៉ាំបាន អ្នកគួរតែរក្សាគីមឈី ក្នុងទូរទឹកកក៕
Post a Comment