- មាន់ដុតគឺជាមុខម្ហូបមួយដែលប្រិយមិត្តភាគច្រើននិយមចូលចិត្ត 
ជាពិសេសវាកាន់តែមានរស់ជាតិឈ្ងុយឆ្ងាញ់នៅពេលដែលអ្នក 
ដុតជាមួយបន្លែ។ ខាងក្រោមនេះគឺជា វិធី និង គ្រឿងផ្សំផ្សេងៗ 
ដើម្បីធ្វើម្ហូបមួយមុខនេះឲ្យមានរស់ជាតិឈ្ងុយឆ្ងាញ់។ 
 
 
 
គ្រឿងផ្សំ៖- 
- សាច់មាន់ កន្លះគីឡូក្រាម
 
- ស្ពៃក្តោប កន្លះគីឡូ ចិតជាចំណិត ដុំៗ
 
- ខ្ទឹមបារាំង ១ ផ្លែតូចល្មម
 
- នំអង្ករ ៤ ដុំ កាត់ ២ ខ្នាំងដៃ
 
- ដំឡូងជ្វា ១ ផ្លែ ចិតជាចំណិតៗ
 
- ការ៉ុត ១ ផ្លែ ចិតបញ្ឆិតៗ
 
- ម្ទេសពណ៍បៃតង ១ ផ្លែ ចិតបញ្ឆិតៗ
 
- ស្លឹក Perilla
 
- ខ្ញី ១ ដុំ
 
- ទឹកស៊ីអ៊ីវ ៣ ស្លាបព្រាបបាយ
 
- ខ្ទឹមសរ ១០ កម្ពឹស
 
- ទឹកម្ទេស (ខាប់ ហើយហិរ ៥ ស្លាបព្រាបាយ)
 
- ម្ទេសស្ងួត (មិនសូវហិរ គេយកទៅធ្វើគីមឈី៣ ស្លាបព្រាបាយ)
 
- ស្កសរ ១ ស្លាបព្រាបាយ និងទឹកកន្លះលីត្រ
 
- ម្រេច កន្លះស្លាបព្រាបាយ
 
 
- វិធីធ្វើ៖
 
- ហាន់សាច់មាន់ជាចំណិតៗ រូចដាក់ចូលទៅក្នុងចាន។ លាយទឹកស៊ីអ៊ីវ 
និងម្រេច ១ ស្លាបព្រាបាយដូចគ្នា រូចហើយទុកដោយឡែកសិន។
 
- រៀបចំ គ្រឿងសម្រាប់លាយជាមួយបន្លែ រួមមាន ខ្ទឹមស ១០កម្ពឹស ខ្ញី 
១ដុំ ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ ស្កសរ ១ស្លាបព្រាបាយ 
និងទឹកកន្លះលីត្រ ដាក់នៅក្នុងម៉ាស៊ីនក្រឡុករង់ចាំប្រហែលជា 
១នាទី ទើបចាក់ចូលទៅក្នុងចានមួយសិន។
 
- រៀបចំបន្លែដាក់នៅក្នុងឆ្នាំងចម្អិន ដំបូងរៀបស្ពៃក្តោប ការ៉ុត, 
ម្ទេស នំអង្ករ ដំឡូងជ្វា និង ស្លឹក Perilla រៀបជារាងរង្វង់ នៅចំកណ្តាល 
ដាក់សាច់មាន់ និងគ្រឿងទេសដែលបានក្រឡុកពីលើ។
 
- រៀបចម្អិនដាក់កំដៅប្រហែលជា ២ ទៅ ៣ នាទី 
កូរច្របល់គ្រឿងចូលគ្នាឲ្យសប់ទុកប្រហែលជា ២០ នាទី 
នោះអ្នកនិងអាចបរិភោគបាន៕
 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment