- គ្រឿងផ្សំ៖
 
- ពងទា
 
-  អំពិលទុំ ម្ទេស
 
-  ទឹកត្រី ទឹកប្រេងខ្ចង ស្ករស ម្សៅស៊ុប
 
-  ស្លឹកខ្ទឹម
 
- វិធីធ្វើ៖
 
-  យកពងទាមកចៀន អោយឆ្អិន រឺ ជ័រភ្នៅ ( តាមការចូលចិត្ត ) ហើយយកមកកាត់ជាដុំតូចល្មម រួចទុកមួយអន្លើរ ។
 
-  យកចានថ្មីមួយ ដាក់អំពិលទុំ ម្ទេស ទឹកត្រី ទឹកប្រេងខ្ចង ស្ករស ម្សៅស៊ុប កូរចូលគ្នាអោយសព្វ។
 
- 
 ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ 
រួចដាក់ខ្ទឹកសចិញ្ច្រាំចូលបំពងអោយឈ្ងុយ ហើយដាក់ទឹកអំពិលទុំដែលយើងបានលាយរួច 
កូរអោយសព្វអោយឡើងស្អិតបន្តិច រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត។
 
-  បន្ទាប់មកដាក់ពងទាចូល ត្រលប់ចុះត្រលប់ឡើងអោយសព្វចូលជាតិ រួចដួសដាក់ចាន រោយស្លឹកខ្ទឹមពីលើ រួចជាការស្រេច ។សាកមើល ងាយស្រួលធ្វើ ហើយរស់ជាតិក៌មិនអន់ដែរ។
 
រក្សាសិទ្ធិដោយ៖  
មុខម្ហូបប្រចាំគ្រួសារ
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment