មីសួរឆាសាច់មាន់តាមបែបថៃ
ថ្ងៃនេះ យើងខ្ញុំ នឹងលើកយកមុខម្ហូបមួយមុខ 
តាមបែបជនជាតិថៃយកមកជំរាបជូនវិញម្តង គឺ 
មីសួរឆាជាមួយសាច់មាន់ 
តើវាខុសប្លែកគ្នាដូចម្តេចជាមួយនិងម្ហូបខ្មែរ ?
ដូចច្នេះសូមមើលខាងក្រោមនេះគឺ គ្រឿងផ្សំ 
និងវិធីធ្វើដែលមានលក្ខណៈខុសគ្នា។
គ្រឿងផ្សំ៖
គ្រឿងផ្សំ៖
- សាច់មាន់ ២០០ ក្រាម កាប់ជាដុំៗ កុំតូចពេកប្រឡាក់ទឹកត្រី ១ ស្លាបព្រាបាយ
 - មីសួរ ១ ដុំ ៤០ក្រាម កាត់ប្រវែង ៣-៤ ថ្នាំងដៃត្រាំទឹក
 - ខ្ទឹមបារាំង ១ ដុំតូចចិតបណ្តោយជាចំណិត
 - ខ្ទឹមសរ ៣ កំពឹសដំឲ្យបែក
 - ស៊ុត ២ គ្រាប់
 - ម្រេចស ១ ស្លាបព្រាកាហ្វេ
 - ប្រេងខ្យង ១ ស្លាបព្រាបាយ
 - ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
 - ស្ករសរ ១ ស្លាបព្រាបាយ
 - ប៉េងប៉ោះទុំ ១ ផ្លែ ចិតជាចំណិតៗ
 - ការ៉ុត ១ មើមតូច ចិតជាចំណិតវែងៗប្រហែល ២-៣ ថ្នាំងដៃ
 - ស្ពៃក្តោប ១ដុំតូច ចិតចិតជាដុំៗបកចេញពីស្រទាប់
 - ស្លឹកខ្ទឹម ១ ដើម ហាន់បញ្ឆិតកុំតូចពេក
 - ប្រេងឆា ១ ស្លាបព្រាបាយ
 
- វិធីធ្វើ៖
 
- មុនដំបូងត្រូវដាក់ប្រេងឆាចូលក្នុងខ្ទះឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមស និងខ្ទឹមបារាំងចូលឆាត្រឡប់បន្តិចទើបដាក់សាច់មាន់ចូលជាមូយដែរ ហើយឆាឲ្យសាច់មាន់ឆ្អិន ទើបដាក់ស៊ុតចូលឆាបន្ត។
 - ពេលដែលឆ្អិនហើយ សូមបបន្ថែមស្ពៃក្តោប ការ៉ុត ទឹកស៊ីអ៊ីវ នៅពេលដែលបន្លែឆ្អិនដាក់មីសួរ ស្ករសរ ម្រេច ប្រេងខ្យង ប៉េងប៉ោះ ស្លឹកខ្ទឹម រួចឆាបញ្ចូលគ្នាឲ្យចូលគ្រឿងសព្វជាការស្រេច៕
 

Post a Comment