ឆាប៉េងបោះសាច់គោ
គ្រឿងផ្សំ៖
- សាច់គោ ( ហាន់ជាបន្ទះស្ដើងល្មម )
- ប៉េងបោះ
- ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង
- ស្លឹកខ្ទឹម
- ខ្ទឹមសចិញ្ច្រាំ
- ដាក់ប្រេងឆាចូលក្នុងខ្ទះបន្តិចទុកអោយក្ដៅ រួចដាក់ខ្ទឹមបំពងអោយឈ្ងុយ ហើយដាក់ សាច់គោ ទឹកប្រេងខ្ចង ទឹកត្រី ស្ករស ម្សៅស៊ុប ត្រលប់ចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត (សាច់ឆាតែមួយត្រលប់ទេ ដើម្បីអោយសាច់នៅផុយ) រួចដួសចេញ
- ដាក់ប៉េងបោះឆាក្នុងខ្ទះ ត្រលប់ចុះត្រលប់ឡើងអោយរៀងទន់បន្តិច ទើបយក់សាច់ដែលឆាហើយចូល ច្របល់ចូលគ្នាអោយសព្វ រួចដួសដាក់ចាន បន្ថែមស្លឹកខ្ទឹមពីលើរួចជាការស្រេច ។បងប្អូនអាចឆាដូចធម្មតាក៌បានដែរ ដោយឆាសាច់ហើយ មិនបាច់ដួសចេញ ហើយដាក់ប៉េងបោះចូលតែម្ដងក៌បាន គ្រាន់តែសាច់ឆ្អិនខ្លាំងបន្តិច ។
Post a Comment