- ស្រី្តមេផ្ទះភាគច្រើនតែងតែមានការពិបាកក្នុងការរកមុខម្ហូប
ថ្មីៗ ដែលងាយស្រួលធ្វើ មានរស់ជាតិឆ្ងាញ់ 
ព្រមទាំងល្អចំពោះសុខភាពចំពោះក្រុមគ្រួសារ។ 
ដូច្នេះថ្ងៃនេះដែលយើងខ្ញុំសូមណែនាំដែលម្ហូបមួយមុខទៀតដែលមាន
រសជាតិឆ្ងាញ់ ហើយងាយស្រួលធ្វើគឺ  ភ្លាសាច់គោ។ 
 
 
គ្រឿងផ្សំ៖
- សាច់គោ ៥០០ ក្រាម
 
- អំបិល ១ ស្លាបព្រាកាហ្វេ
 
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
 
- ប្រេងខ្ចង ២ ស្លាបព្រាកាហ្វេ
 
- ទឹកស៊ីអ៊ីវ ២ ស្លាបព្រាកាហ្វេ
 
- ស្ករសរ ១ ស្លាបព្រាកាហ្វេ
 
- ត្រសក់ ១ ផ្លែ
 
- ប៉េងប៉ោះ ១ ផ្លែ
 
- សាឡាដ ២ ឬ ៣ ទង
 
- ម្រេចម៉ត់ ១ ស្លារព្រាកាហ្វេកន្លះ
 
 វិធីធ្វើ៖
- ជិតត្រសក់ និងប៉េងប៉ោះជាបន្ទះស្តើងៗ, សាឡាដលាងទឹកឲ្យស្អាត 
រួចក្រាលសាឡាដ, ត្រសក់ និងប៉េងប៉ោះ លើចានតួចទុកមួយអន្លើ។
 
- <b>របៀបធ្វើម្យ៉ាង</b> ហាន់សាច់គោជាបន្ទះស្តើងៗតូចល្មម។ 
បន្ទាប់មកដាក់ចូលទៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅឆាមួយត្រឡប់ដាក់ប្រេង, ប៊ីចេង, ទឹកស៊ីអ៊ីវ, ស្ករសរ។
 
- <b>របៀបធ្វើម្យ៉ាងទៀត</b> វិធីធ្វើគឺដូចគ្នា 
ក៏ប៉ុន្តែវិធីមួយនេះ ខុសគ្នាត្រង់មិនដាក់គ្រឿងអំបិល, ស្កrសr 
ប៊ីចេងទេ។ 
គឺធ្វើជាទឹកត្រីម្រេចជ្រលក់វិញ។របៀបធ្វើទឹកជ្រលក់នោះគឺ 
ចាក់ទឹកត្រីមួយស្លាបព្រាបាយ ចូលទៅក្នុងកូនចានមួយ 
បន្ទាប់មកដាក់អំបិល, ១ ស្លាបព្រាកាហ្វេ, ប៊ីចេង ១ ស្លាបព្រាកាហ្វេ, 
ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេកន្លះ, ស្ករសរ ១ 
ស្លាបព្រាកាហ្វេចូលកូរឲ្យសព្វ។ ចាក់សាច់ដែលបានឆារួចចូលទៅក្នុងចានដែលបានរៀបបន្លែទុកនោះជាការស្រេច៕
 
  វីដេអូ ភ្លាសាច់គោ៖
 
 
              
           
 
 
 
 
            
          
 
 
 
 
 
Post a Comment