Header Ads

សាច់មាន់ឆាទំពាំង

សាច់​មាន់​ឆាទំពាំង ក៏ជា​ម្ហូប​មួយ​មុខ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ធ្វើសម្រាប់​មេផ្ទះ​គ្រប់​រូប ហើយ​ក៏​មាន​រស់​ជាតិឆ្ងាញ់​ពិសារ​ផង​ដែរ។ ដើម្បី​ឲ្យ​ម្ហូប​មួយ​មុខ​នេះ​កាត់​តែ​មាន​រស់​ជាតិ​ឈ្ងុយ​ឆ្ងាញ់ សូម​ប្រិយមិត្ត​ធ្វើ​ឲ្យ​ផ្សំ​គ្រឿង​ឲ្យ​បាន​គ្រប់​គ្រាន់ ដូច​អ្វី​ដែល​បាន​បង្ហាញ​ខង​ក្រោម។
 
គ្រឿងផ្សំ៖
  •  សាច់មាន់ ៣០០ ក្រាម ហាន់ជាចំណិតៗ
  • ទំពាំង ៤០០ ក្រាម ចិតជាសរសៃវែងៗប្រហែល ២-៣ ថ្នាំងដៃ
  • ខ្ទឹមស ៤ កំពឹស ចិញ្ច្រាំ
  • ទឹកត្រី ១ ស្លាបព្រាបាយ
  • ប្រេងខ្យង ១ ស្លាបព្រាបាយ
  • ស្ករស ២ ស្លាបព្រាបាយ
  • ម្រេច ១ ស្លាបព្រាកាហ្វេ
  • ស្លឹកខ្ទឹម ២ ដើមហាន់តូចៗ
  • ប្រេងឆា ៤ ស្លាបព្រាបាយ
  • ម្ទេសក្រហម ៥-៦ ចំណិតចិតជាចិណិតវែងៗ  
វិធីធ្វើ៖ ជា​ ដំបូង​អ្នក​ត្រូវ​ដាក់​ប្រេង​ឆា​ក្នុង​ខ្ទះ​ឲ្យ​ក្តៅ បន្ទាប់​មក​ដាក់​ខ្ទឹមស​ចូល​បំពង​ឲ្យឈ្ងុយ​ ទើប​ដាក់​សាច់​មាន់​ចូល​ឆា​ត្រឡប់​ឲ្យ​ ឆ្អឹន​បន្តិច​ ​រួច​​បន្ថែម​ម្រេច ​ទឹកត្រី ស្ករស​ ប្រេងខ្យង​ និងទំពាំង បន្ទាប់​មក​ឆា​ត្រឡប់​ឲ្យ​សប ​ទើប​ដាក់​ ម្ទេសក្រហម​ និងស្លឹកខ្ទឹមបន្ថែម​តាម​ក្រោយជាការ​ស្រេច៕

 

No comments

Powered by Blogger.