ខប្រហុក
គ្រឿងផ្សំ៖
- ត្រីអណ្ដែង សាច់ជ្រូកបីជាន់ ប្រហុក ខ្ទឹមស ម្ទេស ស្លឹកក្រូចសើច និងត្រប់ពុតលំញង។
- បន្លែអន្លក់៖ ត្រកួន ត្រប់ស្រួយ ត្រសក់ ផ្កាស្នោ ខ្ញី ស្វាយខ្ចី ពពាយ និងព្រលិត (ឬបន្លែផ្សេងតាមចំណូលចិត្ត)។
- គ្រឿងផ្សំរសជាតិ៖ ម្សៅស៊ុប ប៊ីចេង ស្ករស និងស្ករត្នោត។
- ដំបូងត្រូវយកខ្ទឹមសមកបកសម្បកចេញ និងបេះត្រប់ពុតលំញង។
- យកសាច់ជ្រូកបីជាន់ទៅចិញ្ច្រាំទុកមួយអន្លើ
- រួចសឹមចិញ្ច្រាំប្រហុកឲ្យម៉ដ្ឋល្អឲ្យទុកដោយឡែក។
- យកត្រីអណ្ដែងទៅបំពងឲ្យស្រួយ និងឆ្អិនល្មម រួចដួសទុកឲ្យស្រក់ខ្លាញ់។
- បន្ទាប់មក ទៀត យកខ្ទឹមស គ្រាប់ពុតលំញង ម្ទេសក្រហម និងស្លឹកក្រូចសើចទៅលីងឲ្យមានក្លិនឈ្ងុយ
- មុននឹងដាក់ប្រេងឆាចូល។ ចាប់ផ្ដើមបង់ប្រហុក និងសាច់ជ្រូកចិញ្ច្រាំរួចដាក់ចូលក្នុងខ្ទះឆាជាមួយគ្នាឲ្យសព្វ សាច់។
- ចុងក្រោយដាក់ត្រីអណ្ដែងបំពងចូលក្នុងខ្ទះ ជាមួយប្រហុក និងសាច់ជ្រូកចិញ្ច្រាំ រួចចាក់ទឹកចូលបន្តិច។
- ចាប់ផ្ដើមបង់គ្រឿងផ្សំរសជាតិ រួមមាន ម្សៅស៊ុប ប៊ីចេង ស្ករស និងស្ករត្នោតក្នុងបរិមាណតិចតួច ហើយរម្ងាស់ឲ្យឆ្អិនសាច់ត្រី ដើម្បីឲ្យខប្រហុកបាត់ដំបងនេះកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។
Post a Comment