Header Ads

ញាំត្រយ៉ូងចេក សាច់មាន់


នេះ​ជា​ម្ហូប​ដែល​ងាយ​ស្រួល​នឹង​រក​ផ្សំ​គ្រឿង ព្រោះ​នៅ​តាម​ស្រុក​ស្រែ​ចំការ​សម្បូរ​បន្ថែ​ទាំង​អស់​នេះ​ណាស់ ជា​ពិសេស​គឺ​ត្រយ៉ូង​ចេក​តែ​ម្តង។ ចំណុច​សំខាន់​របស់​ម្ហូប​មួយ​មុខ​នេះ​គឺ​ត្រយ៉ូង​ចេក និង​សាច់​មាន់ បើ​បាន​មាន់​ស្រែ​ដែល​ចិញ្ចឹម​ដោយ​ធម្មជាតិ​ទៀត​នោះ​កាន់​តែ​ប្រសើរ។
 គ្រឿងផ្សំ៖
  • ត្រយ៉ូងចេក ១ ផ្លែ
  • ក្រូចឆ្មា ១ ផ្លែ
  • សាច់មាន់ ២៥០ ក្រាម
  • សណ្តែកដីលីងរួច ១០០ ក្រាម
  • អំបិល ១ ស្លាព្រាបកាហ្វេ
  • ស្ករស ២ ស្លាព្រាបកាហ្វេ
  • ប៊ីចេង ១ ស្លាព្រាបកាហ្វេ
  • ទឹកត្រី ១ ស្លាព្រាបបាយ
  • ខ្ទឹមក្រហម ២ ឬ ៣ កម្ពឹស
  • ស្លឹកជីគ្រប់មុខ
 វិធីធ្វើ៖
  1. ពុះត្រយ៉ូងចេកជាពីរ បន្ទាប់​មក​ឆ្គៀល​ទ្រនង់ វាចោល​រួចយ​ក​កាំបិត​មុខ​ពី​រហាន់​ទទឹង​ស្តើងៗ​ បន្ទាប់មក​ដាក់​ត្រាំ​ចូល​ក្នុង​ទឹក​ដែល​មាន​ច្របាច់​ក្រូច​ឆ្មា​ មួយ​សន្ទុះ​ក្រោយមក​ធ្វើ​ការ​ច្របាច់​ យក​ចេញ​ដាក់​ចាន​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ត្រយ៉ូង​ចេក​មិន​ខ្មៅ។
  2. ដាក់ដាំទឹក ស្ងោរសាច់មាន់ឲ្យផុយ បន្ទាប់​មក​ស្រង​សាច់​ចេញ ប៉ុន្តែ​មិន​ត្រូវ​ចាក់​ទឹក​ដែល​ស្ងោ​នោះ​ចោល​ទេ។
  3. បុកសណ្តែកដី, បេះស្លឹកជី, ហាន់​ខ្ទឹម​ក្រហម​ជាបន្ទះ​ស្តើងៗ​ទុក​មួយ​អន្លើ។
  4. ប្រើ​កូន​ចាន​មួយ​លាយ​ទឹក​ស្ងោរ​ដែល​បាន​ទុក​នោះ​ជា​មួយ និង​អំបិល, ប៊ី​ចេង, ទឹក​ត្រី​ ចូល​កូរ​ឲ្យ​សព្វ​រួច​បន្ថែម​ខ្ទឹម​ក្រហម​ចាក់​ចូល​ក្នុង​ត្រយ៉ូង​ចេក ​រួចធ្វើការ​ច្របល់វា​ឲ្យសព្វ ច្របាច់ក្រូច​ចូល​ច្របល់រហូត​ដល់​ត្រយូងចេក​ទន់ជាការ​ស្រេច ៕

No comments

Powered by Blogger.