Header Ads

ញាំពេាះគោ


មុខ​ម្ហូប​នេះ ​គឺ​ងាយ​ស្រួលការ​ធ្វើ​​បំផុត​ ​ប៉ុន្តែ​អ្នក​ត្រូវ​ចំ​ណាយ​ពេល​បន្តិច​ទៅលើ​ការ​ ស្ងោ​ពោះ​គោ​នោះ​ឲ្យ​ឆ្អិន​ជា​មុន​សិន ​ប្រសិន​ បើ​ពោះ​គោ​នោះ​ឆ្អិន​រូច​រាល់​ហើយ​គឺ ​អ្នក​មិន​ចំ​ណាយ​ពេល​ច្រើន​ទេ ​ក្នុង​ការ​ធ្វើ​មុខ​ម្ហូបមួយមុខនេះ។
 គ្រឿងផ្សំ៖
  • ពោះគោ ៥០០ ក្រាម
  • ការ៉ុត​ ១ផ្លែ
  • ជីគីមឆាយ​ ១០០ ក្រាម
  • ជីបារាំង​កាត់​ជា​កង់ៗ​ ប្រវែង​ ៣ ថ្នាំងដៃ
  • ភ្លៅ​កង្កែប(បន្លែ) ១០០ ក្រាម
  • ត្រយូងចេក ​មួយផ្លែ​តូច​ប្រ​ហែល ៣០០ ក្រាម
  • ខ្ទឹមស ​៣ កំពឹស
  • ខ្ទឹមក្រហម ​៤ កំពឹស
  • ម្ទេសក្រហម ៣ ផ្លែ
  • គល់ស្លឹកគ្រៃ ​៤ គល់
  • ទឹកប្រហុក​ ៣ ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មា ​៥ ស្លាបព្រាបាយ
  • ទឹកត្រី ​១ ស្លាបព្រាបាយ 
វិធីធ្វើ៖ 
  1. ជា​ការ​ចាប់​ផ្តើម​អ្នក​ត្រូវ​យក​ខ្ទឹម​ក្រហម ​ខ្ទឹមស​ និងម្ទេស​ហាន់​ឲ្យ​ស្តើងៗ។ គល់ស្លឹកគ្រៃ​ហាន់​ជា​   បន្ទះស្តើងៗ។ ចំណែក​ឯម្ទេស​ចិត​ជា​បន្ទះ​បញ្ឆិត​ស្តើងៗ។
  2. យក​ចាន​គោមធំមួយ​ បន្ទាប់មក​ដាក់​ខ្ទឹមក្រហម​ ខ្ទឹមស​ គល់ស្លឹកគ្រៃ និងម្ទេស​​ ដែល​បាន​ហាន់​រួច​ចូល​ទៅ​ក្នុង​ចាន។
  3. ធ្វើ​ការ​ផ្សំ​គ្រឿង​ មាន​ដូច​ជា​ ប៊ីចេង​ កន្លះ​ស្លាព្រាបាយ​ ទឹកត្រី​ ១ស្លាបព្រាបាយ ​ទឹកប្រហុក​ ៣ស្លាបព្រាបាយ ​ស្ករស ២ ស្លាបព្រាបាយ ​ទឹកក្រូចឆ្មា​ ៥ ស្លាបព្រាបាយ ​បន្ទាប់​មក​ធ្វើ​ការ​កូរ​ចូល​គ្នា​ឲ្យ​សព្វ​  រួច​ក៍​ចាក់​ពោះគោ​ដែល​បាន​ហាន់​ជា​បន្ទះ​ស្តើងៗ​​ នោះ​ចូល​ទៅ​ក្នុង​ចាន​នោះ​ដែរ​ ហើយ​ក៍​ធ្វើ​ការ​កូរ​ចូល​គ្នា​ម្តង​ទៀត ​ដើម្បី​ឲ្យ​ចូល​ជាតិ​គ្នា​បាន​ល្អ ​រូច​ទុក​ដោយ​ឡែក​សិន (អ្នក​អាច​ចាក់​វា​ញាំ​ជាមួយ​គ្នា​ក៏​បាន ​ឬក៏​ដាក់​ញាំ​ដោយ​ឡែកពីគ្នា​ក៏បាន​)។
  4. ផ្នែក​បន្លែ​ត្រូវ​រៀប​ចំ​ដាក់​ចាន​មួយ​ចំ​ហៀង​សិន​ មាន​ដូច​ជា​ ការ៉ុត​ចិត​ជា​បន្ទះ​បញ្ឆិត​ស្តើងៗ ភ្លៅកង្កែប​កាត់​ជាកង់ៗ​ប្រវែង​ ៣ថ្នាំងដៃ ​ជីបារាំង​ក៍​កាត់​ដូច​គ្នា​ដែរ​ ត្រ​យូង​ចេក​ឈូស​ហើយ​យក​ ទៅ​ត្រាំទឹក​លាយ​ជា​មួយ​ និង​ក្រូចឆ្មា​សិន​មុន​នឹង​រៀប​ដាក់​ចាន​ ចំណែកឯ ​ជីគីមឆាយ​ហាន់​ឲ្យ​តូចៗ​រួច​ដាក់​ចូល​ទៅ​ក្នុង​ញាំ​តែ​ម្តង​ បន្ទាប់​មក​ទៀត​ដូស​ញាំ​ចូល​ទៅ​ក្នុង​ចាន​ជា​ការ​រូច​រាល់៕



No comments

Powered by Blogger.