សម្លរម្ជូរប្រេតសាច់មាន់
គ្រឿងផ្សំ៖
នេះជាវីដេអូបង្ហាញពីរបៀបចំអិន សម្លរម្ជូរប្រេតសាច់មាន់៖
- សាច់មាន់
 - ផ្សិតចំបើង
 - រំដេង, រមៀត, គល់ស្លឹកគ្រៃ, ម្ទេសក្រហម, ស្លឹកក្រូចសើច, ក្រូចឆ្មា, ស្លឹកម្រះព្រៅ, ខ្ទឹមស, ខ្ទឹមក្រហម
 - ប្រហុក
 - ទឹកត្រី, អំបិល, ស្ករសរ, ប៊ីចេង
 
- ជាដំបូងអ្នកត្រូវកាប់សាច់មាន់ ជាដុំៗតូចៗល្មមជាមុនសិន។
 - ដាក់ចិញ្ច្រាំប្រហុក ដំគល់ស្លឹកគ្រៃ រំដេង ម្ទេសក្រហម ខ្ទឹមស ខ្ទឹមក្រហម រមៀតឲ្យរាងទក់បន្តិច ទុកមួយអន្លើ។
 - បន្ទាប់ពីកាប់សាច់មាន់ នឹងដំគ្រឿងផ្សំ រួចមកអ្នកគួរ យកសាច់នឹងគ្រឿងផ្សំដែលបានដំនឹងចិញ្ច្រាំទាំងនោះ មកដាក់ចូលទៅក្នុងឆ្នាំងមួយ បន្ទាប់មបន្ថែមស្លឹកក្រូចសើច អំបិលកន្លះស្លាព្រាកាហ្វេ ទឹកត្រី ៣ ស្លាព្រាបាយ ស្ករសរ ១ ស្លាព្រាបាយ ប៊ីចេងមួយចុងស្លាព្រាកាហ្វេ ច្របាច់ក្រូចឆ្មាចូល ធ្វើការកូរច្របល់វា ឲ្យសព្វចូលគ្នា។ ជាបន្តមកទៀតនោះគឺយកឆ្នាំងដែលមានគ្រឿងទាំងនេះ ទៅដាក់ចំអិនលើភ្លើងដែលមានកម្តៅតិចៗ។
 - អ្នកត្រូវបន្តចំអិនវា ក្នុងកម្តៅបន្តិចៗនេះ រហូតដល់មានទឹកជោឡើង អំពីគ្រឿងផ្សំទាំងនោះ ដែលមានរយះពេលប្រហែលជា ១៥ ទៅ ២០ នាទី។
 - ក្រោយពីសង្កេតឃើញ ថាមានទឹកជោឡើងមកហើយនោះ អ្នកគួរបន្ថែមទឹកធម្មតា ចូលក្នុងសម្លរបស់អ្នក ទៅតាមកម្រិតដែលអ្នកចង់បាន រួចរងចាំឲ្យសម្លរបស់អ្នកពុះកញ្ច្រោះ ឬក៏សាច់របស់អ្នករាងផុយ។
 - បន្ទាប់ពីរងចាំឲ្យសម្លររបស់អ្នកពុះរួចមក អ្នកគួរបន្ថែមផ្សិតចំបើង ព្រមទាំងម្រះព្រៅចូល ភ្លក់មើលឲ្យល្មម តាមចំណូលចិត្តជាការស្រេច៕
 
នេះជាវីដេអូបង្ហាញពីរបៀបចំអិន សម្លរម្ជូរប្រេតសាច់មាន់៖

Post a Comment