សម្លរកកូរត្រី
សម្លរកកូរជាម្ហូបមួយមុខរបស់ប្រជាជនខ្មែរយើង ដែលមានតាំងពីយូរមកហើយ។ ជាពិសេសសម្លរប្រភេទនេះត្រូវបានផ្សំឡើងពីបន្លែច្រើនមុខបំផុត ហើយសម្បូរនូវជីវជាតិដែលរាងកាយត្រូវការថែមទៀត។
គ្រឿងផ្សំ៖
- ត្រី ៣៥០ ក្រាម
- អង្ករ ២០០ ក្រាម
- ស្លឹកគ្រៃ ៤ គល់
- រមៀត មួយត្នាំងដៃ
- ខ្ទឹមស ៤ កម្ពឹស
- ល្ហុង ៣០០ ក្រាម
- សណ្តែកគួ ៥០ ក្រាម
- ល្ពៅ ១០០ ក្រាម
- គ្រាប់ខ្នុរ ១០០ ក្រាម
- ចេកខ្ចី ១ ឬ ២ ផ្លែ
- ប្រេងឆា
- ត្រប់ពេជ្រលំញង ៣០ ក្រាម
- ស្លឹកម្រះព្រៃ មួយក្តាប់
- ប្រេងឆា ៥០ ក្រាម
- ស្ករស ២ ស្លាបព្រកាហ្វេ
- ប៊ីចេង ១ ស្លាបព្រកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ទឹកត្រី ២ ស្លាបព្រាបាយកន្លះ
- ដាក់ខ្ទះឲ្យក្តៅ បន្ទាប់មកចាក់អង្ករដើម្បីលីងវាក្នុងពេលដែលលីងអ្នកអាចបន្ថែមទឹកន្តិច ដើម្បីឲ្យងាយស្រួលក្នុងការបុក បន្ទាប់ពីធ្វើការលីងឲ្យឡើងពណ៌ជើងអង្ក្រងហើយ ត្រូវយកបុក ឬកិនឲ្យម៉ត់។
- យកស្លឹកគ្រៃមកហាន់ឲ្យស្តើងៗ បន្ទាប់មកយកវាទៅបុកដោយបន្ថែមរមៀត (ត្រូវជិតសំបកចេញ) បុកឲ្យម៉ត់ រួចដាក់បន្ថែមខ្ទឹមសចូលបុកឲ្យម៉ត់ សូមដួសទុកមួយអន្លើ។
- ល្ហុងត្រូវជិតសំបកឲ្យស្អាត បន្ទាប់មកប្រើកាំបិតមុខពីដើម្បីជិតវាឲ្យស្តើងៗ។ សណ្តែកគួត្រូវកាត់វាប្រវែង ២ ថ្នាំងដៃ។ ល្ពៅត្រូវជិតសំបកមិនចាំបាច់ឲ្យអស់សំបកពេកក៏បានដែរ បន្ទាប់មកធ្វើការហាន់វាឲ្យល្អិតៗ។ គ្រាប់ខ្នុរត្រូវជិតវាឲ្យស្តើងៗ។ ត្រប់មូលត្រូវពុះឲ្យតូចៗល្មមធំជាងមេដៃបន្តិច។ បន្ទាប់ពីចិតរួច គួតែយកបន្លែនេះទៅលាងឲ្យស្អាតល្ហុង គ្រាប់ខ្នុរ និងល្ពៅត្រូវដាក់ចាមួយគ្នាព្រោះបន្លែទាំងនេះត្រូវដាក់មុនគេ។ ចេកខ្ចីត្រូវឆ្កូតសំបក និងលាងទឹកឲ្យស្អាតសាប់ជាសសៃៗ។
- ត្រីត្រូវធ្វើ និងលាងទឹកឲ្យស្អាត ឬច្របាច់ជាមួយអំបិលបន្តិចក៏បានដើម្បីកុំឲ្យមានក្លិនឆ្អាប។
- ដាក់ឆ្នាំងចាក់ប្រេងឆាចូលឲ្យក្តៅ រួចបន្ថែមគ្រឿងស្លឹកគ្រៃ, អង្ករលីងកូរឲ្យសព្វ រួចបន្តចាក់ល្ហុង, គ្រាប់ខ្នុរ ចេកខ្ចី និងល្ពៅចូលកូរឲ្យសព្វរងចាំមួយរំពុះ រួចបន្ថែមត្រី (ដើម្បីការពារកុំឲ្យត្រីរលួលអ្នកគួរតែស្រងត្រីចេញសិន) ចូលកូរមួយត្រឡប់រងចាំដល់បន្លែរាងទ្រោមបន្តិច និងចូលជាតិគ្នា ប្រិនបើស្ងួតទឹក អ្នកអាចន្ថែមប្រេងឆាបាន រួចបន្ថែមសណ្តែកគួររងចាំមួយរំពុះ រួចចាក់ទឹកចូល (ប្រសិនបើអ្នកចង់ឲ្យមានរងជាតិជាងនេះអ្នកអាចប្រើទឹកខ្ទិះដូងជំ នួសទឹកធម្មតាក៏បាន) រងចាំដល់ពុះបង់ត្រី និងត្រប់ចូលកូថ្នមៗ បន្ទាប់មករងចាំមួយរំពុះបង់ប៊ីចេងមួយស្លាព្រកាហ្វេ, ស្ករសពីរស្លាព្រកាហ្វេ, អំបិលកន្លះស្លាព្រាកាហ្វេ, ទឹកត្រី ២ ស្លាព្រាបាយកន្លះ រំងាស់មួយរំពុះភ្លក់មើលឲ្យល្មម។
- នៅពេលដែលត្រី និងបន្លែមើលទៅឃើញថាដូចជាឆ្អិនហើយ អ្នកគួរតែបន្ថែមបន្លែខៀវដូចជាគ្រាប់ពេជ្រលំញង, ស្លឹកម្រះព្រៃ, ស្លឹកបាស់, ផ្ទីរ... ព្រមទាំងបន្លែខៀវជាច្រើនទៀតដែលអ្នកចង់ដាក់បន្ថែម រងចាំមួយរំពោះជាកាស្រេច៕
Post a Comment